បក្សប្រឆាំងឈ្នះតំណែងមេឃុំ៧៤ បក្សកាន់អំណាចបាន៣៥នៅកំពង់ចាម

គ.ជ.ប. បាន​បង្ហាញ​ថា គណបក្ស​នយោបាយ​ចំនួន ៤ បាន​ឈ្នះ​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ នៅ​ក្នុង​ខេត្ត​កំពង់ចាម ប៉ុន្តែ នាំ​មុខ​ដោយ​គណបក្ស​ប្រឆាំង​។

លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចេញ​ដោយ​ គ.ជ.ប. នៅ​ថ្ងៃ​នេះ បង្ហាញ​ថា គណបក្ស​សង្គ្រោះជាតិ ឈ្នះ​បាន​អាសនៈ​សរុប ៤៣៥ ក្នុង​នោះ​ឈ្នះ​បាន​តំណែង​ជា​មេ​ឃុំ ៧៤ ជំទប់​ទី​១​ចំនួន ៧២ ជំទប់​ទី​២​ចំនួន ៣៥ និង​សមាជិក​ក្រុម​ប្រឹក្សា​សរុប ២៥៤។

ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ឈ្នះ​បាន​អាសនៈ ៣៨០ ក្នុង​នោះ​តំណែង​ជា​មេ​ឃុំ​ចំនួន ៣៥ ជំទប់​ទី​១ ៣៧ ជំទប់​ទី​២​ចំនួន ៧២ និង​សមាជិក​ក្រុម​ប្រឹក្សា​សរុប ២៣៦។

ជាង​នេះ​ទៅ​ទៀត គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក ខឹម វាសនា ឈ្នះ​បាន​មួយ​អាសនៈ​រៀង​ខ្លួន និង​ជា​តំណែង​ជំទប់​ទី​២។

លទ្ធផល​ផ្លូវការ​នេះ បង្ហាញ​ថា គណបក្ស​ប្រឆាំង​ឈ្នះ​បាន​ឃុំ​សង្កាត់​ភាគ​ច្រើន​នៅ​ក្នុង​ខេត្ត​នេះ ជាមួយ​សំឡេង​ឆ្នោត​គាំ​ទ្រ​ជាង ២៤​ម៉ឺន ៥​ពាន់​សំឡេង ខណៈ​ដែល​បក្ស​កាន់​អំណាច​ទទួល​បាន​ការ​គាំ​ទ្រជាង ២០​ម៉ឺន ៥​ពាន់​សំឡេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ