កងទ័ពហ្វីលីពីនប្រកាសបទឈប់បាញ់អំឡុងពិធីបុណ្យស្រាយបួស

កង​ទ័ព​រដ្ឋាភិបាល​ហ្វីលីពីន បាន​ប្រកាស​បទ​ឈប់​បាញ់​រយៈ​ពេល ៨​ម៉ោង​នៅ​ថ្ងៃ​នេះ នៅ​ក្នុង​ប្រតិបត្តិការ​បណ្ដេញ​ពួក​បះបោរ​ឥស្លាម​ជ្រុល​និយម ដែល​បាន​កាន់​កាប់​ផ្នែក​ខ្លះ​នៃ​ទី​ក្រុង​ម៉ារ៉ាវី ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​ប្រារព្ធ​ពិធី​បិទ​បញ្ចប់​រដូវកាល​រ៉ាំម៉ាឌន។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អគ្គ​មេ​បញ្ជាការ​កង​ទ័ព លោក Eduardo Ano បាន​និយាយ​ថា កង​ទ័ព​របស់​លោក​នឹង​ផ្អាក​សិន​អំឡុង​ពិធី​បុណ្យ​នៅ​ទីក្រុង​ម៉ារ៉ាវី ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទីក្រុង​មូស្លីម​សំខាន់​បំផុត​ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

ពិធី​បុណ្យ​ស្រាយ​បួស គឺ​ជា​ការ​បិទ​បញ្ចប់​ទៅ​នៃ​រដូវ​បុណ្យ​រ៉ាំម៉ាឌន ជា​ពេល​ដែល​សាសនិក​មូស្លីម​ពុំ​ទទួល​ទាន​ទឹក និង​បរិភោគ​អាហារ​ចាប់​ពី​ពេល​ថ្ងៃ​រហូត​ដល់​ពេល​ថ្ងៃ​លិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ