ពលរដ្ឋខ្មែរពីរនាក់ត្រូវទាហានថៃបាញ់ឲ្យរបួសពេលឆ្លងដែនចូលទៅកាប់ឈើ

ពលរដ្ឋ​ខ្មែរ ២​នាក់ ក្នុង​ចំណោម ១៩​នាក់ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​បណ្ដាល​ឲ្យ​រង​របួស កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា នៅ​ពេល​ពួកគេ​ឆ្លង​ដែន​ចូល​ទៅកាប់​ឈើ​នៅ​ក្នុង​ទឹក​ដី​ថៃ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​វេបសាយ​នគរបាល​ជាតិ។

វេបសាយ​ដដែល​នេះ បាន​ឲ្យ​បន្ថែម​ថា លោក អឿន កំសាន អាយុ ២៧​ឆ្នាំ ដែល​ជា​ទាហាន​មួយ​រូប​នៅ​ស្រុក​អន្លង់វែង​នោះ ត្រូវ​ទាហាន​ថៃ​បាញ់​ឲ្យ​រង​របួស​ត្រង់​ដៃ​ស្ដាំ ហើយ​យុវជន ហន់ ដានិត អាយុ ១៧​ឆ្នាំ ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ត្រូវ​ទាហាន​ថៃ​បាញ់​ចំ​ពីរ​គ្រាប់ បណ្ដាល​ឲ្យ​រង​របួស​នៅ​ត្រង់ជង្គង់​​​ខាង​ស្ដាំ ប៉ុន្តែ អ្នក​ទាំង​ពីរ​អាច​​ត្រឡប់​មក​វិញ​បាន។

វេបសាយ​ដដែល​នេះ បន្ត​ថា ជន​រង​គ្រោះ​ទាំង​ពីរ​ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​បណ្ដាល​ឲ្យ​រង​របួស​អំឡុង​ពេល​ពួកគេ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ជាមួយ​អ្នក​ភូមិ ១៧​នាក់​ទៀត ចូល​ទៅ​កាប់​ឈើ​ប្រណិត​ក្នុង​ទឹក​ដី​ថៃ ហើយ​ពួកគេ​ត្រូវ​បាន​​ទៅ​ព្យាបាល​នៅ​ឯ​គ្លីនិក​ឯកជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ