ជន​ជាតិ​ស៊ីរី​ម្នាក់​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​អាល្លឺម៉ង់ ស្លាប់​ម្នាក់និង​របួស​១២​នាក់

(រូបភាពពី BBC)

ក្រុមមន្ត្រីនិយាយថាអ្នកស្វែងរកសិទ្ធិជ្រកកោនមិនបានសម្រេចម្នាក់មកពីប្រទេសស៊ីរីបានស្លាប់ហើយមនុស្ស ១២នាក់បានរងរបួស បន្ទាប់ពីបុរសរូបនោះបានបំផ្ទុះគ្រាប់បែកនៅជិតកម្មវិធីប្រគុំតន្ត្រីមួយនៅទីក្រុង Ansbach ប្រទេសអាល្លឺម៉ង់។

រដ្ឋមន្ត្រីមហាផ្ទៃនៅរដ្ឋ Bavaria បាននិយាយថាបុរសវ័យ២៧ឆ្នាំម្នាក់នោះបានបំផ្ទុះឧបករណ៍មួយ បន្ទាប់ពីបុរសរូបនោះមិនត្រូវបានគេអនុញ្ញាតឲ្យចូលទៅក្នុងពិធីនោះនៅភាគខាងត្បូងទីក្រុង Ansbach។

មនុស្សប្រហែល២៥០០នាក់ត្រូវបានជម្លៀសចេញពីទីតាំងនោះបន្ទាប់ពីការបំផ្ទុះគ្រាប់បែកនោះ។

នេះគឺជាការវាយប្រហារលើកទី៣នៅក្នុងរដ្ឋ Bavaria នៅសប្ដាហ៍នេះ។

ការបាញ់ប្រហារមួយនៅទីក្រុងមុយនិចកាលពីថ្ងៃសុក្រសប្ដាហ៍មុនបានបណ្ដាលឲ្យមនុស្ស៩នាក់ស្លាប់ ខណៈយុវជនម្នាក់ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីបង្ករបួសទៅលើមនុស្ស៤នាក់នៅលើរថភ្លើងមួយកាលពីមួយសប្ដាហ៍មុននៅ Wuerzburg។

សារព័ត៌មាន BBC បានរាយការណ៍ថាការបំផ្ទុះនោះបានកើតឡើងនៅម៉ោងប្រហែល១០យប់ ម៉ោងនៅប្រទេសអាល្លឺម៉ង នៅខាងក្រៅបារ Eugens Weinstube នៅកណ្ដាលទីក្រុង Ansbach។

ប៉ូលិសនិយាយថាអ្នករងរបួស៣នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ