បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ាគីស្ថាន ស្លាប់​យ៉ាង​តិច​២៦​នាក់ របួស​រាប់​សិប​នាក់

ក្រុម​មន្ត្រី​បាន​និយាយ​ថា ការ​បំផ្ទុះ​មួយ​ពី​សំណាក់​ពួក​តាលីបង់​ប៉ាគីស្ថាន បានផ្ដាច់​ជីវិត​មនុស្ស​​យ៉ាង​តិច ២៦​នាក់ និង​បណ្ដាល​ឲ្យ​របួស​រាប់​សិប​នាក់​ទៀត នៅ​ក្នុង​ផ្សារ​បន្ថែ​ដ៏​មមា​ញឹក​មួយ នៅ​ទីក្រុង​ឡាហ័រ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​បន្ត​ថា ការ​បំផ្ទុះ​ដ៏​ខ្លាំង​ក្លា​នោះ បាន​វាយ​ប្រហារ​ផ្លូវ​សំខាន់​មួយ​ខ្សែ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ឡាហ័រ ហើយ​បាន​បំផ្ទុះ​បំបែក​កញ្ចក់​បង្អួច​អគារ​នៅ​ក្បែរៗ​ទីនោះ។ ការ​ស៊ើប​អង្កេត​បឋម​ពី​សំណាក់​ប៉ូលិស បញ្ជាក់​ថា វាអាច​ជា​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត។

មេ​ប៉ូលិស​ទីក្រុង​ឡាហ័រ បាន​និយាយ​ថា ការ​វាយ​ប្រហារ​នោះ សំដៅ​ទៅ​រក​ប៉ូលិស។

មន្ត្រី​រដ្ឋ​បាល​ប្រចាំ​ទីក្រុង​នេះ បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ចុង​ក្រោយ​នេះ កើន​ឡើង​ ២៦​នាក់ ក្នុង​ចំណោម​អ្នក​របួស ៥០​នាក់ ប៉ុន្តែ មន្ត្រី​សង្គ្រោះ​បន្ទាន់​ប្រចាំ​ទីក្រុង​នេះ ប្រាប់​ថា អ្នក​រង​របួស​មាន​ចំនួន​ដល់​ទៅ ៦៣​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ