ចិន​ថា ខ្លួន​ចង់​រក្សា​ស្ថេរភាព​ក្នុង​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុង​ប៉េកាំង​ចង់​រក្សា​ស្ថេរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ខណៈ​ដែល​ប្រទេស​នេះ​ស្វែង​រក​សម្ព័ន្ធភាព​នៅ​ក្នុង​តំបន់​ ចំ​ពេល​មាន​ភាព​តាន​តឹង​នៅ​ក្នុង​ដែន​ទឹក​មាន​ជម្លោះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​ថា អាមេរិក​បាន​រិះគន់​ចិន​ដែល​រំលោភ​លើ​ច្បាប់​អន្តរជាតិ តាម​រយៈ​ការ​សាង​សង់​សំណង់​យោធា នៅ​លើ​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ស្ថេរភាព​តំបន់។

ប្រទេស​ចិន​បាន​អះ​អាង​ជា​ម្ចាស់​លើ​ដែន​ទឹក​សម្បូរ​ប្រេង​នេះ និង​ជា​ច្រក​សមុទ្រ​ដែល​នាវា​ពាណិជ្ជកម្ម​ឆ្លង​កាត់​រៀង​រាល់​ឆ្នាំ មាន​តម្លៃ​ដល់​ទៅ ៥​ពាន់​ពាន់​លាន​ដុល្លារ។ ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​កោះ​តៃវ៉ាន់ ក៏​បាន​អះ​អាង​ជា​ម្ចាស់​ផង​ដែរ។

ដោយ​លើក​ឡើង​ពី​បញ្ហានៅ​សមុទ្រ​ចិន​ខាង​ត្បូង លោក វ៉ាង ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​បាងកក​នោះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ចិន​ចង់​រក្សា​ស្ថេរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ស្រប​ទៅ​នឹង​លក្ខខណ្ឌ​ដែល​ត្រូវ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ក្រម​ប្រតិបត្តិ​នា​ពេល​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ