មេទ័ពអូស្រ្តាលីជួបកូននាយករដ្ឋមន្ដ្រីពិភាក្សារឿងយោធា

មន្ដ្រីយោធាជាន់ខ្ពស់របស់អូស្ដ្រាលី មកបំពេញទស្សនកិច្ចនៅកម្ពុជា លោកនឹង​ជួបជាមួយកូនប្រុសលោកនាយករដ្ឋមន្ដ្រី ដើម្បីពិភាក្សាពីការពង្រឹងកិច្ចការយោធារវាងប្រទេសទាំងពីរ។

យោងតាមលិខិតជូនដំណឹង ចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ ស្ថានទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា ឲ្យដឹងថា អគ្គមេបញ្ជាការរងកងទ័ពអូស្ដ្រាលី លោក Ray Griggs នឹងជួបពិភាក្សាការងារជាមួយកូនលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត​ នៅទីបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម ជំនួបនោះ លោកនឹងលើកពីរឿងពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ។

ការមកដល់លើកនេះ លោក Ray Griggs ក៏នឹងទៅទស្សនៈកិច្ចនៅសកលវិទ្យាល័យការពារជាតិ ព្រមទាំងគ្រោងទៅជួបប្រជុំជាមួយមន្ត្រីយោធាជាន់ខ្ពស់សំខាន់ៗរបស់កម្ពុជាដែរ។

អូស្រ្តាលីក៏អះអាងថា នឹងជួយដោះស្រាយបញ្ហាប្រឈមដ៏សំខាន់ក្នុងតំបន់ ជាពិសេសក៏មានការតាំងចិត្តខ្ពស់់ក្នុងការប្រឆាំងទៅនឹងភេវរកម្មផងដែរ។

អគ្គមេបញ្ជាការរងកងទ័ពអូស្រ្តាលីរូបនេះ ធ្វើទស្សនៈកិច្ចនៅ​កម្ពុជាចំនួន ២ថ្ងៃ គឺ ថ្ងៃទី២៥ និង២៦ ខែកក្កដា ឆ្នាំ២០១៧នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ