ថៃ​ចាប់​ជន​ជាតិ​ចិននិង​តៃវ៉ាន់​៤៤​នាក់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនថឹណិត

ក្រុម​ឧក្រិដ្ឋជន​ចិន និង​តៃវ៉ាន ៤៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន ជាប់​ពាក់​ព័ន្ធ​​នឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនថឹណិត ដែល​បាន​ចាប់​ជំរិត​ប្រាក់ ៣​លាន​ដុល្លារ​ពី​ជន​រង​គ្រោះ​ជាច្រើន​នាក់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​​បាន​ដក​ស្រង់​សម្ដីតម្រួត​ថៃ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

AFP បាន​​ផ្សាយ​ថា ការ​ឆ្មក់​ចូល​បង្ក្រាប​នៅ​តាម​លំនៅឋាន​នានា​នៅ​ទីក្រុង​បាងកក និង​នៅ​ទីក្រុង​ទេសចរណ៍​ផាត់តាយ៉ា បាន​ប្រមូល​ចាប់​បាន​ក្រុម​ឧក្រិដ្ឋជន ដែល​មាន​គោលដៅ​ជាប់​ជំរិត​ប្រាក់​នៅ​ក្នុង​ប្រទេស​ចិន។

ក្រុម​តម្រួត​ថៃ​រឹប​អូស​យក​ប្រព័ន្ធ​ទូរស័ព្ទ​ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ហៅ​ទៅ​ជំរិត​ប្រាក់​ពី​ជន​រង​គ្រោះ។

តម្រួត​ថៃ​រក​ឃើញ​ថា មនុស្ស ១២០​នាក់ បាន​ធ្លាក់​ទៅ​ជា​ជន​រង​គ្រោះ​នៃ​ការ​ជំរិត​ប្រាក់​​ជិត ៣​លាន​ដុល្លារ។

តម្រួត​ថៃ​ឲ្យ​ដឹង​ថា ជន​សង្ស័យ ១៩​នាក់​មក​ពី​ប្រទេស​ចិន ហើយ ២៥​នាក់​ទៀត​មក​ពី​កោះ​តៃវ៉ាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ