រថភ្លើង​ពីរ​ខ្សែបុកគ្នា​នៅខេត្តព្រះសីហនុ

រថភ្លើង​ពីរ​ខ្សែបុកគ្នា​នៅខេត្តព្រះសីហនុ (Fresh News)

រថភ្លើង​ដឹក​ទំនិញ​ពីរ​ខ្សែ បាន​បុកគ្នានៅខេត្ត​ព្រះសីហនុ ខណៈដែល​នាយក​ដ្ឋាន​ផ្លូវ​ដែក​បន្ទោសថាមកពី​ក្រុម​ហ៊ុន​ទទួល​សិទ្ធ​ដឹក​ជញ្ជូនធ្វើការ​ធ្វេស​ប្រហែស។

ប្រធាន​នាយក​ដ្ឋានផ្លូវ​ដែក​ លោក ច័ន្ទ សំលេង បាន​ឲ្យ​វី​អូ​ឌី​ដឹ​ងថា រថភ្លើង​ពីរ​ខ្សែប្រភេទ​ដឹក​ទូរកុង​តឺ​ន័រ នេះ​បាន​បុកគ្នា​កាលពីពាក់​កណ្តាល​​យប់​មិញនៅ​ក្នុង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ ដែលព័ត៌មាន​បឋមគឺមិន​ទាន់ដឹងថាមាន​អ្នក​ស្លាប់​ ឬ​រងរបួស​នៅ​ឡើយ​ទេ។​ លោក​មិន​អាច​បញ្ជាក់​​បាន​នៅឡើយ​ទេ​ពី​ហេតុការណ៍​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថា្នក់​នេះ ដោយ​សារ​ការគ្រប់​គ្រងផ្លូវ​រថភ្លើង​នេះ រដ្ឋាភិបាល​បាន​ផ្ទេរ​ឲ្យ​ក្រុម​ហ៊ុន Royal railway ជាអ្នក​គ្រប់គ្រង។ តែលោក​បាន​បន្ទោស​ក្រុម​ហ៊ុន​នេះ​ថា​បាន​ធ្វេស​ប្រហែស​ក្នុង​ការចាត់​ចែង​​ដឹក​ជញ្ជូន​ដែល​បាន​បណ្តាលមាន​គ្រោះ​ថ្នាក់​នេះ។ ​

លោកថា៖ «អត់អីទេចំពោះរថភ្លើងអ្នកដំណើរ ព្រោះរឿងនេះច្រើនកើតឡើងតែពេលយប់ច្រើរថភ្លើងនុងអានុងសេហ្នឹងវាអត់ឲ្យដំណឹងមុន។ វាត្រូវចេញវាចេញមកបណ្តោយវាដាក់ពេញអីវ៉ាន់ពេញវាចេញមក តែមូលហេតុនោះប្រហែលជាវាអត់គោរពគ្នា តាមខ្ញុំស្មានមើលថាអត់គោរពគ្នាផ្លូវដែលទំនេរហ្នឹង។ ព្រោះយើងមានតែមួយផ្លូវទេពីភ្នំពេញទៅកំពង់សោមហ្នឹង វាអត់គោរពគ្នាអត់ព្រមចាំនៅទីតាំងណាមួយអញ្ចឹងទៅ អាចមានបញ្ហារឿងហ្នឹងបាទ! ឬក៏ងងុយដេកក៏អីយើងមិនទាន់ដឹងទេថាយ៉ាងម៉េច»

ខណៈពេល​នេះ​លោក​ថា​នាយកដ្ឋាន​កំពុង​ទាក់​ទង​ទៅ​ក្រុម​ហ៊ុន Royal Railway ដើម្បី​សាក​សួរ​ពីព័ត៌មាន​លំអិត​ និង​អ្នក​ទទួ​លខុស​ត្រូវ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថា្នក់​នេះហើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ