ចិននឹងបញ្ជូនឧបករណ៍​​ទៅស្រាវជ្រាវនៅភពអង្គារឆ្នាំ២០២០

(រូបភាពពី BBC)

ទីក្រុងប៉េកាំងបានប្រកាសគម្រោងនៃការបញ្ជូនយានស្រាវជ្រាវនៅភពអង្គារ ដែលតាមគម្រោងបេសកកម្មនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២០។

ប្រទេសចិនបានប្រកាសពីគម្រោងការស្រាវជ្រាវនេះភ្ជាប់ជាមួយរូបភាពយានអវកាសដែលត្រៀមសម្រាប់ធ្វើដំណើរបានឆ្ងាយនិងមានល្បឿនលឿន។

កម្មវិធីស្រាវជ្រាវបែបវិទ្យាសាស្ត្ររបស់ចិនបានរីកចម្រើនយ៉ាងលឿនតាមមហិច្ឆតារបស់ខ្លួននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមសារព័ត៌មាន BBC។

កាលពីថ្ងៃទី១៦ខែសីហា ទីក្រុងប៉េកាំងបានសាកល្បងបច្ចេកទេសទំនាក់ទំនងផ្កាយរណបគឺបញ្ជាក់ថាដំណើរការល្អ។ ផ្កាយរណបនេះឈ្មោះ Jade Rabbit ជាផ្កាយទើបជម្លាក់ចុះនៅដើមខែសីហានេះ ក្រោយពីបញ្ជូនទៅស្រាវជ្រាវនៅភពព្រះចន្ទរយៈពេល៣១ខែ។

រូបភាពដែលផ្សព្វផ្សាយពីក្រុមឧស្សាហកម្មនិងបច្ចេកវិទ្យានៃរដ្ឋបាលរដ្ឋចិនផ្នែកវិទ្យាសាស្ត្រ ដើម្បីការពារសន្តិសុខជាតិបានបង្ហាញពីផ្នែកចំនួន៦នៃផ្កាយរណបដែលគ្រោងបញ្ជូនទៅភពព្រះអង្គារនៅឆ្នាំ២០២០។ រូបនោះ បង្ហាញពីទិដ្ឋភាពនៃការស្រាវជ្រាវនិងរូបនៅលើផែនដី។

គេរំពឹងថាផ្កាយរណបនេះនឹងមានលទ្ធភាពបញ្ជូនទិន្នន័យមកភពផែនដីវិញតាមរយៈមធ្យោបាយមួយចំនួនដែលពួកគេបានរៀបចំទុកជាមុននោះ។

ទោះយ៉ាងណាគេបានបារម្ភថាបច្ចេកទេសរបស់ចិននឹងជួបឧបសគ្គជាច្រើន ដូចជួបបញ្ហាបរាជ័យនៅឆ្នាំ២០១១  ពេលផ្កាយរណបចិនបានចូលទៅដែនអាកាសរបស់រុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ