គណបក្សប្រឆាំងរំលឹកឲ្យរដ្ឋាភិបាលបញ្ឈប់ការជួលដីខ្មែរទៅឲ្យវៀតណាម

ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានដាក់សំណើមួយទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃឱ្យចាត់វិធានការបញ្ឈប់ការជួលដីខ្មែរនៅតាមព្រំដែនឱ្យទៅជនជាតិវៀតណាម។

ក្នុងលិខិតកាលពីថ្ងៃទី២៣ខែសីហា ក្រុមតំណាងរាស្រ្តបក្សប្រឆាំងបានលើកឡើងថា ការជួលដីស្រែទៅឱ្យជនជាតិវៀតណាមនៅតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង នៅតែបន្តមានតាមរូបភាពឱ្យជនជាតិខ្មែរ ធ្វើជាតំណាង ដែលមានអាជ្ញាធរមូលដ្ឋានជួយបិទបាំង។

លិខិតរបស់ក្រុមតំណាងរាស្រ្តបានលើកករណីជាក់ស្តែងថា នៅឃុំទួលស្តី មានការជួលដីឱ្យប្រជាពលរដ្ឋវៀតណាមធ្វើស្រែចំនួន១៩៦ហិកតា ឃុំចន្ទ្រាចំនួន២០០ហិកតា និងនៅសង្កាត់ប្រាសាទ ក្រុងបាវិត ចំនួន៤០ហិកតា។

កាលពីថ្ងៃទី១៦ ខែសីហា លោក ហ៊ុន សែន បានរំលឹកជាថ្មីទៀតដល់មន្រ្តីនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាមត្រូវទប់ស្កាត់ការជួលដីទៅឲ្យប្រទេសវៀតណាម ខណៈលោកចុះទៅខេត្តតាកែវ។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជាបានចេញសារាចរមួយដោយណែនាំឲ្យអភិបាលខេត្តនៅជាប់ព្រំដែនវៀតណាម ថៃ និងឡាវ ឲ្យបញ្ឈប់ការជួលដីនៅតាមព្រំដែនទៅឲ្យប្រជាពលរដ្ឋនៃប្រទេសជាប់ព្រំដែនដោយថានឹងបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រងទឹកដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ