សកម្មជនទាមទារឯករាជ្យនៅហុងកុង កំពុងរងការវាយប្រហារពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន

សកម្មជនដែលចេញមុខទាមទារឯករាជ្យនៅហុងកុងថ្លែងថា ពួកគេកំពុងទទួលរងការយាយីព្យាបាទពីប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំងនៅប៉ុន្មានខែចុងក្រោយនេះ។

សកម្មភាពវាយប្រហារពីប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋនោះ បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់វិធានការប្រឆាំងនឹងក្រុមដែលទាមទារឯករាជ្យទាំងនោះ។ ទីក្រុងប៉េកាំងហៅក្រុមអ្នកទាមទារឯករាជ្យទាំងនោះថា ធ្វើឡើងបង្កគ្រោះថ្នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទីក្រុងប៉េកាំងបានបដិសេធមិនអនុញ្ញាតឲ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញក្នុងការគ្រប់គ្រងដែនដីហុងកុង។ ចិនបានព្រមព្រៀងជាមួយអង់គ្លេសក្នុងការអនុញ្ញាតឲ្យហុងកុងដំណើរការដឹកនាំតាមលទ្ធិប្រជាធិបតេយ្យ តាមការព្រមព្រៀងប្រទេសមួយស្ថិតនៅក្រោមប្រព័ន្ធដឹកនាំពីរ នៅពេលដែលអង់គ្លេសប្រគល់ដែនដីអាណានិគមនេះទៅឲ្យចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧។

កាលពីឆ្នាំ២០១៤ ពលរដ្ឋហុងកុងបានផ្ទុះការតវ៉ារយៈពេល៣ខែ ដើម្បីទាមទារការគ្រប់គ្រងដោយឯករាជ្យតាមបែបលទ្ធិប្រជាធិបតេយ្យ។ ក្រុមយុវជនដែលដឹកនាំការតវ៉ាថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយគាំទ្រទីក្រុងប៉េកាំងកំពុងតាមដាននិងចុះផ្សាយវាយប្រហារពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ