ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅអ៊ីតាលីកើនដល់១៥៩នាក់

(រូបភាពពី CNA)

ចំនួនអ្នកស្លាប់នៅអ៊ីតាលីកើនដល់១៥៩នាក់ ចំណែកផ្លូវរថភ្លើងជាច្រើនកន្លែងរងការខូចខាតដោយសារការរញ្ជួយដីនៅភាគកណ្តាលនៃប្រទេស កាលពីថ្ងៃទី២៤ខែសីហាម្សិលមិញ។

មន្ត្រីអ៊ីតាលីបានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើតឡើងទៀត ខណៈក្រុមអ្នកជួយសង្គ្រោះរកឃើញអ្នករងរបួសកើនដល់ចំនួន៣៦៨នាក់និងជាច្រើនទៀតដែលគេមិនទាន់ដឹងចំនួនច្បាស់លាស់កំពុងកប់នៅក្នុងថ្ម។ នេះបើតាមសារព័ត៌មាន Channel News Asia។

មនុស្សរាប់រយនាក់ស្នាក់នៅកណ្តាលវាល ប្រឈមអាកាសធាតុត្រជាក់ពេញមួយយប់កាលពីល្ងាចមិញ គឺពួកគេមិនហ៊ានចូលក្នុងផ្ទះវិញ ខ្លាចរញ្ជួយដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ