រញ្ជួយដីនៅមីយ៉ាន់ម៉ាស្លាប់ម្នាក់​និងខូចប្រាសាទជាច្រើន

(រូបភាពពី BBC)

រញ្ជួយដីកម្លាំង៦,៨ រិច្ឆទ័រញ័រនៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ានៅក្នុងទីក្រុងបាហ្គានបានសម្លាប់មនុស្សម្នាក់និងបំផ្លាញប្រាសាទនិងវត្តជាច្រើនកន្លែង។

ក្រុមអ្នកភូមិសាស្ត្រអាមេរិកបានរកឃើញថាការរញ្ជួយនោះស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Chauk នៅថ្ងៃនេះ។ នេះបើតាមសារព័ត៌មាន BBC។

កម្លាំងនៃការរញ្ជួយដីនេះបានញ័រដល់ប្រទេសថៃ បង់ក្លាដេស និងឥណ្ឌា។

អ្នកនាំពាក្យនាយកដ្ឋានបុរាណវិទ្យារបស់មីយ៉ាន់ម៉ាបានថ្លែងថា ប្រាសាទចេតិយនៅតាមវត្តអារាមចំនួន៦៦រងការបំផ្លាញ។

អាជ្ញាធររាយការណ៍ទៀតថា បុរសអាយុ២២ឆ្នាំម្នាក់បានស្លាប់នៅក្នុងទីក្រុងប៉ាកូគូ ដោយសារតែអាគារបាក់រលំលើ។

ទិដ្ឋភាពនៃការរញ្ជួយដីហុយឡើងលាយលំជាមួយពពកនៅលើវត្តអារាមនិងភូមិឋានអ្នកស្រុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ