ស្រ្តីវៀតណាមម្នាក់ជួលគេឲ្យកាត់​ដៃនិងជើងដើម្បីបានធានារ៉ាប់រង់១៨ម៉ឺន​ដុល្លារ

ស្ត្រីម្នាក់នៅទីក្រុងហាណូយប្រទេសវៀតណាមរងការចោទថាបានជួលឲ្យបុរសម្នាក់កាត់ដៃម្ខាងនិងជើងម្ខាង ហើយប្រាប់ថាត្រូវរថភ្លើងបើកកិន ដើម្បីទទួលបានប្រាក់ធានារ៉ាប់រ៉ងចំនួន៤ពាន់លានដុងឬស្មើនឹង១៨០ ០០០ដុល្លារ។

នគរបាលបាននិយាយកាលពីថ្ងៃអង្គារថា ស្ត្រីម្នាក់ដែលរងការចោទនោះឈ្មោះ Ly Thi N អាយុ៣០ឆ្នាំ។ ស្ត្រីរូបនេះបានអះអាងថា រូបគាត់ជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវរថភ្លើងរយៈពេល៣ខែមកហើយ។ នេះបើតាមសារព័ត៌មានវៀតណាម Thanhnien។

កាលពីថ្ងៃទី៥ខែឧសភា បុរសវ័យ២១ឈ្មោះ Doan Van D បានរាយការណ៍ទៅសមត្ថកិច្ចថាមានស្ត្រីម្នាក់រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវរថភ្លើង ក្នុងខណ្ឌ Bac Tu Liem នៃទីក្រុងហាណូយ។

នៅកន្លែងកើតហេតុ នគរបាលបានឃើញដៃម្ខាងនិងជើងម្ខាងរបស់នាងដាច់។ នាងប្រាប់នគរបាលថាការរងរបួសដោយសារតែគ្រោះថ្នាក់ចរាចរណ៍រថភ្លើងកិន។

ប៉ុន្តែគនរបាលសង្ស័យថា គ្រោះថ្នាក់នេះហាក់ដូចជាចម្លែងទើបស្រាវជ្រាវទៅរកឃើញថា ស្រ្តីរូបនេះបានជួលឲ្យបុរសម្នាក់ឈ្មោះ Doan Van D ក្នុងតម្លៃ៥០លានដុងឲ្យកាត់ដៃនិងជើងរបស់នាង ហើយឲ្យប្រាប់នគរបាលថា ជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីទទួលបានប្រាក់ធានារ៉ាប់រង។

Thanh Nien ចុះផ្សាយថាស្ត្រី Ly Thi N មុខជំនួញរបស់នាងជួបបញ្ហាខ្លាំង ហើយនាងបានទិញធានារ៉ាប់រងក្នុងទឹកប្រាក់ច្រើន។

មន្ត្រីនគរបាលនិយាយថា បន្ទាប់ពីស៊ើបអង្កេតពួកគេសម្រេចចោទប្រកាន់លើស្ត្រីជាអ្នកជួលឲ្យគេកាត់ដៃជើង និងអ្នកស៊ីឈ្នួលនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ