អាជ្ញាធរ​វៀតណាម​ឃាត់​ខ្លួន​ខ្មែរ​ ២៦​នាក់ ភាគ​ច្រើន​ជា​កុមារ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា អាជ្ញាធរវៀតណាម បានឃាត់ខ្លួនពលរដ្ឋកម្ពុជា ២៦នាក់ ក្នុងនោះមានកុមារ ១៩នាក់ ដែលបានឆ្លងដែនខុសច្បាប់ចូលប្រទេសវៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ ខែកញ្ញាថា ពលរដ្ឋខ្មែរទាំង ២៦នាក់នោះ នឹងត្រូវអាជ្ញាធរវៀតណាមបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៧ ខែកញ្ញា បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួន ដោយសារបានឆ្លងដែនទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ នៅទីក្រុងហូជីមិញ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦នេះ ពលរដ្ឋកម្ពុជាសរុប ១៦៨នាក់ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន និងបញ្ជូនត្រឡប់មកវិញ បន្ទាប់ពីពួកគេឆ្លងដែនខុសច្បាប់ ទៅសុំទាន និងលក់ឆ្នោតនៅទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ