ឥណ្ឌា​ចោទ​ប៉ាគីស្ថាន​ជា​ “អ្នក​នាំ​ចេញ​ភេរវករ”​បង្ក​ហិង្សា​ក្នុង​ទឹក​ដី​ខ្លួន

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី​(រូបភាពពីទីភ្នាក់ងារសារព័ត៌មានReuters)

នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី បានរិះគន់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃម្សិលមិញ ដោយចោទប្រទេសនេះថា ជាអ្នកនាំចេញចលនាភេរវកម្ម ហើយប្ដេជ្ញាបង្កើនយុទ្ធនាការសកលដើម្បីឡោមព័ទ្ធប្រទេសប៉ាគីស្ថាន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ម៉ូឌី ថ្លែងដូច្នេះ ក្រោយពីមានការវាយប្រហារកាលពីថ្ងៃទី១៨ ខែកញ្ញាកន្លងថ្មីៗនេះ ទៅលើជំរុំយោធាឥណ្ឌានៅតំបន់កាស្មៀរ ដែលរដ្ឋាភិបាលក្រុងញូវដេលី បានស្ដីបន្ទោសទៅលើប្រទេសប៉ាគីស្ថាន។ ការវាយប្រហារនោះ បានផ្ដាច់ជីវិតទាហានឥណ្ឌា ១៨នាក់ ដែលជាការវាយប្រហារធំបំផុតទៅលើកម្លាំងសន្តិសុខនៅតំបន់មានជម្លោះក្នុងរយៈពេល ១៤ឆ្នាំមកនេះ។

លោក ម៉ូឌី ត្រូវបាន Reuters ដកស្រង់សម្ដីចុះផ្សាយថា៖ “ពលរដ្ឋប៉ាគីស្ថានគួរតែចោទសួរមេដឹកនាំរបស់ពួកគេថា ហេតុអ្វី និងពេលណាទើបប្រទេសយើងទាំងពីរ ទទួលបានសេរីភាពទាំងអស់គ្នា ខណៈដែលជាអ្នកនាំចេញកម្មវិធីកុំព្យូទ័រ ប៉ាគីស្ថានជាអ្នកនាំចេញពួកភេរវករ”។

ជាយូរមកហើយ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រក្រុមឧទ្ទាមធ្វើប្រតិបត្តិការនៅតំបន់មានជម្លោះកាស្មៀរ ព្រមទាំងបញ្ជូនក្រុមសកម្មប្រយុទ្ធ ចូលទៅផ្នែកដទៃទៀតនៃប្រទេសឥណ្ឌា ដើម្បីបង្កអំពើហិង្សា។

ប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់ទាំងអស់ ហើយនិយាយថា ឥណ្ឌាពុំបានបង្ហាញភស្តុតាងរឹងមាំបញ្ជាក់ពីការចោទប្រកាន់របស់ខ្លួននោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ