បេក្ខជនម្នាក់សន្លប់និងបេក្ខនារីម្នាក់ទៀត​ងងឹតមុខបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:48 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 96

បេក្ខជនម្នាក់ដួលសន្លប់ និងបេក្ខនារីម្នាក់ទៀតមានអាការៈងងឹតមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ខណៈពេលកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)​ នាពេលព្រឹកថ្ងៃទី ២១ ខែសីហា នេះ។

យោងតាមគេហទំព័ររបស់ អគ្គស្នងការដ្ឋានសគរបាលជាតិ ចុះផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា បេក្ខជនម្នាក់ឈ្មោះ សន ផានិត អាយុ ១៨ឆ្នាំ បានដួលសន្លប់ខណៈពេលកំពុងប្រឡងនៅមណ្ឌលវិទ្យាល័យទួលទំពួង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យរិស្ស៊ី។ ដោយឡែកនៅឯមណ្ឌវិទ្យាល័យហ៊ុន សែនស្វាយអន្ទរ ខេត្តព្រៃវែងវិញ ក៏មានបេក្ខនារីម្នាក់ឈ្មោះ លាង ចាន់ថន មានអាការៈងងឹតមុខ នឹងត្រូវបានសង្គ្រោះបឋមដោយក្រុមគ្រូពេទ្យដែរ។

ក្រសួងអប់រំ បានបញ្ជាក់ថា នៅតាមមណ្ឌលមួយចំនួន ក៏មានបញ្ហាសុខភាពដូចជា វិលមុខ ខ្យល់គរ ក្អួតជាដើម ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះដែរ។ ក្រសួងថា បេក្ខជនដែលបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យទាំង ២ខាងលើ បានវិលត្រឡប់មកចូលរួមការប្រឡងធម្មតាហើយ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក ម៉ាប់ ស៊ុយ

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required