ពលរដ្ឋខេត្តពោធិ៍សាត់សាទរការចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមសត្វពាហនៈ

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:38 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 46

ភ្នាក់ងារពេទ្យសត្វ​ប្រចាំឃុំអូរតាប៉ោង ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំង ចុះចាក់វ៉ាក់ការពារជំងឺដល់សត្វពាហនៈ របស់ពលរដ្ឋខណៈពេលមានភ្លៀងធ្លាក់ញឹកញាប់។

ភ្នាក់ងារពេទ្យសត្វប្រចាំភូមិបត់គគីរថ្មីម្នាក់លោក នូ យ៉ន បានឲ្យដឹងនៅថ្ងៃទី ២៣ ខែសីហាថា នេះជាលើកទី ១ ហើយដែលក្រុមគ្រូពេទ្យសត្វ ចុះមកចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វពាហនៈ របស់ប្រជាពលរដ្ឋ។ លោកបន្ថែមទៀតថា កន្លងមកភ្នាក់ពេទ្យសត្វទទួលបានតែ វ៉ាក់សាំងការពារជំងឺ សាទឹក នឹងជំងឺផ្សេងៗទៀត ប៉ុន្តែមិនបានចុះចាក់នៅតាមភូមិផ្ទះទេ តម្រូវឲ្យរៀបចំកន្លែងណាមួយនិងធ្វើប្រឡុងគៀបឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើង។

ប្រជាពលរដ្ឋនៅក្នុងភូមិបត់គគីរថ្មី បានថ្លែងអំណរគុណចំពោះភ្នាក់ងារពេទ្យសត្វទាំងអស់ ដែលបានចុះមកចាក់វ៉ាក់សាំង ការពារជំងឺដល់សត្វពាហនៈរបស់ពួកគាត់។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន​ ឈឿន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required