ពលរដ្ឋនៅខេត្តកំពុងធំស្នើឲ្យអាជ្ញាធរពិនិ្យមើលផ្លូវដែលទើបសាងសង់រួច

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:40 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 49

ពលរដ្ឋមួយចំនួននៅឃុំមួយក្នុងខេត្តកំពុងធំ ស្នើឲ្យអាជ្ញាធរព្រួតពិត្យផ្លូវថ្មី ដែលទើបបញ្ចប់ការសាងសង់ពេលថ្មីៗនេះឡើងវិញ ដោយពួកគាត់អះអាងថា មានការខូចខាតនឹងពិបាកធ្វើដំណើរឆ្លងកាត់។

ការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើ ធ្វើឡើងក្នុងវេទិការសារធារណៈមួយ កាលពីថ្ងៃទី ២៣ខែសីហា រៀបចំដោយ វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) នៅបរិវេនវត្តទីពោ ឃុំទីពោ ស្រុកសន្ទុក។

ពលរដ្ឋម្នាក់លោក បូ ពេញ បាននិយាយថា គាត់ពិបាកធ្វើដំណើរឆ្លងកាត់ផ្លូវថ្មីនៅភូមិស្រម៉ ដោយគាត់បានអះអាងថា ផ្លូវថ្មីធ្វើមិនទាន់បានប៉ុន្មានផង សម្រាប់តែមានការខូចខាតទៅវិញជាបណ្តើរៗទៅហើយ។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ង៉ាន សុខា បានលើកឡើងថា គាត់ការព្រួយបារម្ភនៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវនេះម្តងៗ ព្រោះនៅរដូវរស្សា មានកន្លែងខ្លះលិចទឹក និងមានភាពរអឹលពិបាកធ្វើដំណើរ។

មេឃុំទីពោលោក ឆាយ យូ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យផ្លូវថ្មីនេះឆាប់ខូច ដោយសាតែមានភ្លៀងធ្លាក់និងជំនន់ទឹកភ្លៀង ធ្វើឲ្យពិបាននៅពេលកំពុងសាងសង់។ លោកបន្ថែមទៀតថា កន្លែងខ្លះដែលមានទឹកលិច គឺបណ្តាលមកពីជំនន់ទឹកភ្លៀង និងគ្មានលូដើម្បីរំដោះទឹកចេញ ព្រោះប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យអាជ្ញាធរដាក់លូ ដោយសារ ប៉ះពាល់ដីរបស់ពួកគាត់។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោក ជាម វឿន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required