ពលរដ្ឋស្នើឲ្យអាជ្ញាធរបង្កើតសមាគមមនុស្សចាស់ប្រចាំភូមិ

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:34 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 37

ពលរដ្ឋមួយចំនួន នៅខេត្តពោធិ៍សាត់ ស្នើឲ្យអាជ្ញាធរ ជួយបង្កើតសមាគមមនុស្សចាស់ ប្រចាំភូមិនីមួយៗទូទាំងឃុំ ដើម្បីបង្កើនភាពងាយស្រួលដល់ពួកគាត់ នៅពេលជួបបញ្ហាផ្សេងៗ។

ការស្នើសុំនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី ២៣ខែសីហា រៀបចំដោយក្រុមប្រឹក្សាឃុំអូរតាប៉ោង ស្រុកបាកាន។

លោកតា លោកយាយ ដែលចូលរួមទាំង ៦ភូមិ ក្នុងកិច្ចប្រជុំនោះ បានស្នើសុំឲ្យអាជ្ញាធរស្រុក បង្កើតសមាគមមនុស្សចាស់ នៅតាមភូមិនីមួយៗ ដោយពួកគាត់អះអាងថា អាចជួយកាត់បន្ថយការលំបាករបស់ពួកគាត់បាន នៅពេលមានជំងឺឬពេលមានបញ្ហាណាមួយកើតម្តងៗ។

ក្រុមប្រឹក្សាស្រុកបាកានលោក សឺន សាក់សារ៉ាន់ បានអនុញ្ញាត ឲ្យបង្កើតសមាគមមនុស្សចាស់នេះឡើង ដោយលោកបញ្ជាក់ថា នៅពេលពួកគាត់មានជំងឺឬគ្រោះថ្នាក់ផ្សេងៗ អាចជួយគ្នាទៅវិញទៅមកបាន។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន ឈឿន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required