នាយករដ្ឋមន្ដ្រីកម្ពុជាទៅចូលរួមកិច្ចប្រជុំនៅវៀតណាម

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំ នៅទីក្រុងហាណូយ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ដ្រីវៀតណាម។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កិច្ចប្រជុំកំពូលទាំងនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់២៦ ខែតុលា ឆ្នាំ២០១៦។

សេចក្ដីប្រកាសឲ្យដឹងទៀតថា កិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី៨ គឺផ្ដោតលើប្រធានបទ «ចាប់យកឪកាសកសាងអនាគត»។ សម្រាប់កិច្ចប្រជុំ២ទៀត គឺកិច្ចប្រជុំកំពូលយុទ្ធសាស្ដ្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៧ ផ្ដោតលើប្រធានបទ «ឆ្ពោះទៅរកអនុតំបន់មេគង្គប្រកបដោយឋាមភាព និងវិបុលភាព» និងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីតំបន់មេគង្គ ដែលផ្ដោតលើប្រធានបទ «ការស្វែងរកជោគជ័យរួមគ្នាក្នុងតំបន់មេគង្គ»។

គួរបញ្ជាក់ថា កិច្ចប្រជុំ “យុទ្ធសាស្ដ្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ” ផ្ដោតសំខាន់លើវិស័យចំនួន៨ គឺពាណិជ្ជកម្មនិងការវិនិយោគ កសិកម្ម ឧស្សាហកម្មនិងថាមពល ការដឹកជញ្ជូន ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងការអភិរក្សបរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ