កឹម សុខា៖ បញ្ជី​បោះ​ឆ្នោត​មិន​ប្រសើរ បើ​ពលរដ្ឋ​រាប់​លាន​នាក់​មិន​បាន​ចុះ​ឈ្មោះ

លោក កឹម សុខា នាពេលកន្លង (ប្រភពរូបភាព៖ ហ្វេសប៊ុក លោក កឹម សុខា)

ប្រធានស្ដីទីបក្សប្រឆាំង លោក កឹម សុខា នៅព្រឹកថ្ងៃនេះ បានលើកឡើងថា បើមិនអាចជួយសម្រួលប្រជាពលរដ្ឋរាប់លាននាក់ ឲ្យចុះឈ្មោះបោះឆ្នោតបានទេ លោកមិនអាចវាយតម្លៃបានថា ការរៀបចំចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីនេះ ល្អប្រសើរ ឬជោគជ័យនោះឡើយ។

នៅលើទំព័រហ្វេសប៊ុករបស់លោក លោក កឹម សុខា ដែលកំពុងស្នាក់នៅក្នុងទីស្នាក់ការបក្សអស់រយៈពេលជាច្រើនខែមកហើយនោះ បានអំពាវនាវទៅភាគីពាក់ព័ន្ធនានា ឲ្យពិចារណាឡើងវិញ ចំពោះដំណើរការនៃការចុះឈ្មោះបោះឆ្នោតនេះ។

មេដឹកនាំបក្សប្រឆាំងរូបនេះ បានលើកឡើងដូច្នេះ បន្ទាប់ពីមើលឃើញថា ការចុះបញ្ជីប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតថ្មី ហាក់មិនអាចសម្រេចដូចការគ្រោងទុករបស់ គ.ជ.ប. នោះឡើយ ដោយសារចំនួនពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោត ទើបតែសម្រេចប្រហែល ៨០ភាគរយប៉ុណ្ណោះ ខណៈដែលរយៈពេលនៃការចុះឈ្មោះបោះឆ្នោត នៅសល់ត្រឹមតែ ៥ថ្ងៃទៀតប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ