សៀមរាប​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​សិល្បៈ​អាស៊ាន​-ចិន

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 4:04 PM | វប្បធម៌ | 0 | 3407 (រូបភាពពី​​ហ្វេស​ប៊ុក​ក្រ​សួង​វប្បធម៌)

ក្រសួង​ទេសចរកម្ពុជា បាន​ប្រកាស​ថា ខេត្តសៀមរាប នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​​សម្ដែង​សិល្បៈ​រួម​គ្នា​អាស៊ាន-ចិន នៅ​ចុង​ខែ​ធ្នូ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ក្នុង​សប្ដាហ៍​នេះ ក្រសួងទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​រួម​អាស៊ាន-ចិន ក្រោម​ប្រធាន​បទ “ការតភ្ជាប់​ក្នុង​ភាព​ចម្រុះ​គ្នា” នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​នេះ នៅ​ឯ​បរិវេណ​ប្រាសាទ​បាយ័ន។

ក្រសួង​បញ្ជាក់​ថា ព្រឹត្តិការណ៍​សិល្បៈ​នេះ ត្រូវ​បាន​គ្រោង​រៀបចំ​ឡើង​ដើម្បី​រឹត​ចំណង​មិត្តភាព សាមគ្គីភាព ជំរុញ​ផ្សព្វផ្សាយ ផ្លាស់​ប្ដូរ​វប្បធម៌ និង​ពង្រឹង​ទំនាក់​ទំនង​ដៃ​គូ​យុទ្ធសាស្ត្រ​អាស៊ាន-ចិន។

សិល្បករ​សិល្បការិនី​ល្បីៗ​របស់​ប្រទេស​ចិន​ និង​មក​ពី​បណ្ដា​ប្រទេស​​សមាជិក​អាស៊ាន ត្រូវ​បាន​ក្រសួង​បញ្ជាក់​ថា នឹង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required