អភិបាល​ក្រុង​ភ្នំពេញ​រំលឹក​ម្ចាស់​អាជីវកម្ម​លាយ​បេតុង​ឲ្យ​គោរព​សេចក្ដី​ណែនាំ

រថយន្តលាយបេតុងកាល​ពី​ពេល​កន្លង​មក​(រូបភាពពី​បណ្តាញ​សង្គម)

អភិបាល​រាជ​ធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ក្រើន​រំលឹក​ដល់​ម្ចាស់​អាជីវកម្ម​ផ្គត់​ផ្គង់​បេតុង​លាយ​ទាំង​អស់ ឲ្យ​គោរព​តាម​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ ចំពោះ​ការ​​ដឹក​ជញ្ជូន និង​បញ្ឈរ​រថយន្ត​លាយ​បេតុង​នៅ​ក្នុង​ទីក្រុង​មួយ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ លោក ប៉ា សុជាតិវង្ស បាន​រំលឹក​ឡើង​វិញ​ថា ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់ របៀប​រៀប​រយ​សាធារណៈ និង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង សាលា​រាជ​ធានី​មិន​អនុញ្ញាត​ឲ្យ​ចូលរាជ​ធានី​ភ្នំពេញពេល​ព្រឹក​ចាប់​ពី​ម៉ោង ៦ ដល់​ម៉ោង ៩ និង​ពេល​ល្ងាច​ចាប់​ពី​ម៉ោង ៤ រហូត​ដល់​ម៉ោង ៧​យប់។

អភិបាល​រាជ​ធានី​ភ្នំពេញ បាន​ក្រើន​រំលឹក​ដូច្នេះ បន្ទាប់​ពី​សាលា​រាជ​ធានីភ្នំពេញ សង្កេត​ឃើញ​មានរថយន្ត​ដឹក​ជញ្ជូន​បេតុង​លាយ​ស្រាប់ បាន​ចរាចរ និង​បញ្ឈរ​រថយន្ត​បាញ់​បេតុង​បន្ត​កន្ទុយ​គ្នា​នៅ​តាម​ដង​ផ្លូវ ដែល​អាជ្ញាធរ​ថា បាន​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ និង​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ