រដ្ឋាភិបាល​សម្រេច​ប្រគល់​វិហារ​កាតូលិក​​លើ​ភ្នំ​បូកគោ​ទៅ​សហគមន៍​កាតូលិក​គ្រប់​គ្រង​វិញ

វិហារ​កាតូលិក​​លើ​ភ្នំ​បូកគោ​ (FB: ​ក្រសួង​បរិស្ថាន)

​បរិស្ថាន ​បាន​សម្រេច​ប្រគល់​វិហារ​កាតូលិក​នៅលើកំពូល​ភ្នំបូកគោ​​ក្នុង​ខេត្ត​កំពត ទៅឱ្យសហគមន៍​កាតូលិក​​កម្ពុជា​គ្រប់​គ្រង​វិញ ដោយ​ថា ដើម្បី​បម្រើ​ដល់​ប្រយោជន៍​ក្នុង​វិស័យសាសនា។

ក្រសួង​បរិស្ថាន​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​សេចក្ដី​សម្រេច​បែប​នេះ​របស់​ខ្លួន នៅ​លើ​ទំព័​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​ថា ការ​ប្រគល់​វិហារ​កាតូលិក​នេះ​ទៅ​ឲ្យ​សហគមន៍​កាតូលិក​កម្ពុជា​វិញ គឺ​ដើម្បី​បញ្ជាក់​នូវ​ការ​គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​គោរព​បូជា និង​ជំនឿ​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​វិហារ​កាតូ​លិក​នេះ​ ត្រូវ​បាន​សាងសង់​ក្នុង​អំឡុង​ឆ្នាំ​១៩១៧ នៅ​លើ​ភ្នំបូក​គោ ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុន្នីវង្ស ឬ​ហៅ​សាមញ្ញថា ភ្នំ​បូកគោ។

សំណង់​វិហារ​កាតូលិក​នេះ ត្រូវ​បាន​កសាង​ឡើង​ក្នុង​សម័យ​អាណានិគម​បារាំង រួម​គ្នា​ជាមួយ​លំនៅឋាន កាស៊ីណូ សណ្ឋាគារ វត្ត​អារាម​ពុទ្ធ​សាសនា ទំនប់​ទឹក ស្ថានីយ​អគ្គិសនី និង​សំណង់​រដ្ឋបាល​ដទៃ​ទៀត ប៉ុន្តែ ត្រូវ​បាន​បោះ​បង់​ចោល​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៧០​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ