អូស្ត្រាលីព្រមានឥណ្ឌូនេស៊ីពីករណីអំពើភេរវកម្ម

(រូបភាពពី AFP)

ប្រទេសអូស្ដ្រាលីព្រមានថាពួកភេរវជនអាចនឹងវាយប្រហារជាថ្មីទៀតនៅក្នុងតំបន់មួយចំនួននៅក្នុងប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីអូស្ដ្រាលីបានព្រមានដូចគ្នានេះទៅប្រទេសម៉ាឡេស៊ីផងដែរ។

តាមទីភ្នាក់ងារសារព័ត៌​​មាន AFP ក្រសួងការបរទេសអូស្ដ្រាលីក៏បានទទួចឲ្យប្រជាជន​របស់ខ្លួន​ដែលត្រូវធ្វើដំណើទៅកាន់ប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នបំផុត។

ប្រទេសអូស្ដ្រាលីបានឲ្យដឹងថាពួកភេរវជនអាចនឹងវាយប្រហារនៅទីក្រុងចាកាតា កោះប៉ាលី និងកោះលាំប៊ុក។

កាលពីខែមុនទីក្រុងចាកាតាក៏រងការ​វាយប្រហារពីពួកភេរវជនផងដែរ​ដោយ​​ធ្វើឲ្យ​មនុស្ស​ស្លាប់និងរបួសជាច្រើននាក់ ប៉ុន្ដែភេរវជនជាច្រើននាក់ក៏ត្រូវ​បាន​សំលាប់​នៅក្នុងឧបទ្ទវ​ហេតុនេះផងដែរ។

កន្លងមកគោលដៅនៃការវាយប្រហារដោយអំពើភេរវកម្មនោះគឺច្រើនសំដៅទៅលើជនបរទេសជាពិសេសពួកអឺរ៉ុប៕

ប្រភព: AFP

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ