ចិនយល់ព្រមបញ្ជូននាវាចម្បាំងទៅធ្វើសមយុទ្ធទ័ពជើងទឹកជាមួយអាមេរិក

(រូបភាពពី Reuters)

ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានអះអាងថាខ្លួននឹងបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងដើម្បីទៅចូលរួមសមយុទ្ធទ័ពជើងទឹកជាមួយសហរដ្ឋអាមេរិកទោះជាទីក្រុងប៉េកាំងមានភាពសៅហ្មងជាមួយអាមេរិកដោយសារតែភាពតានតឹងនៅលើសមុទ្រចិនភាគខាងត្បូងក៏ដោយ។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters សមយុទ្ធនេះត្រូវបានដាក់ឈ្មោះថា RIMPAC ដែលជាសមយុទ្ធទ័ពជើងទឹកកម្រិតអន្ដរជាតិធំបំផុតរបស់ពិភពលោកហើយវាធ្វើឡើង២ឆ្នាំម្ដងនៅកោះហាវៃនៃប្រទេសអាមេរិក។

អ្នកនាំពាក្យឲ្យក្រសួងការពារជាតិប្រទេសចិន Wu Qian ​បានថ្លែងនៅឯសន្និសីទសារព័ត៌មាន​មួយថាការចូលរួមសមយុទ្ធយោធារួមគ្នាជាមួយអាមេរិកនេះវានឹងជួយធ្វើឲ្យប្រសើរឡើងវិញនៃទំនាក់ទំនងរវាងអាមេរិកនិងចិនហើយវាក៏បានបង្ហាញផងដែរចំពោះសមត្ថភាពកងទ័ពជើងទឹកនាវារបស់ចិន។

ប្រទេសចិនធ្លាប់បានចូលរួមម្ដងសមយុទ្ធនាវាជើងទឹកប្រភេទនេះកាលពីឆ្នាំ២០១៤ដែលនៅពេលនោះមានប្រទេសជាង២០បានចូលរួមហើយសមយុទ្ធនៅពេលនោះគឺលើប្រធានបទការផ្ដល់ជំនួយមនុស្សធម៌និងការសង្គ្រោះជាបន្ទាន់នៅពេលដែលមានឧបទ្ទវហេតុណាមួយកើតឡើង៕

ប្រភព: Reuters

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ