លោក ហ៊ុន សែន បញ្ជាឲ្យចាត់វិធានការម៉ឺងម៉ាត់ចំពោះជនបរទេសមិនស្របច្បាប់នៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យបន្តអនុវត្តពិនិត្យមើលជនបរទេសអន្តោប្រវែសន៍ដែលរស់នៅខុសច្បាប់នៅកម្ពុជា ដោយលោកថាវិធានការត្រូវតែធ្វើឡើងដោយម៉ឺងម៉ាត់និងអនុវត្តតាមច្បាប់ជាតិនិងអន្តរជាតិ។​

ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បានណែ​នាំឲ្យមន្រ្តីបន្តអនុវត្តវិធានការម៉ឺង​ម៉ាត់ទៅលើជនបរទេសខុសច្បាប់នៅកម្ពុជា។ លោកមានប្រសាសន៍ថា៖ “ត្រូវបន្តលើកកម្ពស់វិធានការក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវែសន៍ ដោយធ្វើបច្ចុប្បន្នភាពជាប្រចាំ​នូវបញ្ជីជំរឿនស្ថិតិជនបរទេសអន្តោប្រវែសន៍និងចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះជនបរទេ​សដែល​កាន់កាប់ឯកសារមិនស្របច្បាប់និងចាត់វិធានការតាមច្បាប់ជាតិនិងអន្តរជាតិចំពោះជនបរទេសដែ​លស្នាក់នៅ​មិនស្របច្បាប់

របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថាក្នុងឆ្នាំ២០១៥ ជនអន្តោប្រវែសន៍ចំនួន៤៤២៤នាក់​ត្រូវបានឃាត់ខ្លួននិងបណ្តេញចេញ ដែលក្នុងនោះភាគច្រើនជាជនជាតិវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ