ក្រុមប្រឹក្សាសន្តិសុខនឹងចេញដំណោះស្រាយជាផ្លូវការឱ្យមានបទឈប់បាញ់គ្នានៅស៊ីរី

(រូបភាពពី AFP)

ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកំពុងប្រញាប់ប្រញាល់ចេញដំណោះស្រាយរួមគ្នាដើម្បីអនុម័តឲ្យមាន​បទឈប់បាញ់គ្នានៅក្នុងប្រទេសស៊ីរី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ដំណោះស្រាយបទឈប់បាញ់គ្នានៅប្រទេសស៊ីរីជាការផ្ដួចផ្ដើមដោយប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកដែលត្រូវឲ្យភាគីមានជំលោះជាមួយគ្នានៅប្រទេសស៊ីរីចាប់អនុវត្តដំណោះស្រាយនេះចាប់ពីពាក់កណ្ដាលអាធ្រាត្រនៃយប់ថ្ងៃសុក្រនេះ។ កាលពីថ្ងៃម្សិលមិញសមាជិកក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាពេញមួយថ្ងៃដោយសំរេចថាដំណោះស្រាយនេះត្រូវដាក់ឲ្យចូលជាធរ​មាន​ជាបន្ទាន់។

ប្រេសិតអង្គការសហប្រជាជាតិដើម្បីប្រទេសស៊ីរី Staffan De Mistura និយាយថាក្រោយពីភាគី​ជំលោះនៃប្រទេសស៊ីរីអនុវត្តឲ្យមានប្រសិទ្ធភាពនៅបទឈប់បាញ់គ្នានេះគេនឹងកោះប្រជុំឲ្យមានសន្និសិទ្ធិអន្ដរជាតិមួយទៀតស្ដីពីសន្ដិភាពនៃប្រទេសស៊ីរីហើយដែលអាចធ្វើឡើងនៅថ្ងៃ៤មីនា។

ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ថ្លែងថាសន្តិភាពសម្រាប់ស៊ីរីគឺជាអាយុជីវិតរបស់ប្រ​ទេសនេះហើយភាគីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព។ តែនៅពេលជាមួយគ្នា​នេះ​លោកព្រមានរុស្ស៊ីឱ្យបញ្ឈប់ការវាយ ប្រហារលើចលនារំដោះប្រទេសនៅស៊ីរី។

តែទោះជាយ៉ាងនេះក្ដីទាំងរុស្ស៊ីនិងអាមេរិកសន្យាថានៅបន្ដវាយប្រហារទៅលើពួកសកម្មប្រយុទ្ធ ISIS បន្ដទៀតដែលក្រុមនេះកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសស៊ីរី៕

ប្រភព: AFP

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ