អាមេរិកដាក់សេចក្ដីព្រាងដំណោះស្រាយប្រឆាំងកូរ៉េខាងជើងទៅក្រុមប្រឹក្សាសន្តិសុខ អសប

ក្រុមប្រឹក្សាសន្តិសុខ អសប (រូបភាពពី Reuters)

អ្នកនាំពាក្សម្នាក់សម្រាប់ស្ថានទូតអាមេរិកនៅអង្កការសហប្រជាជាតិបាននិយាយថាក្រុង​វ៉ាស៊ិ​នតោននៅថ្ងៃនេះ បានសម្រេចដាក់សេចក្ដីព្រាងដំណោះស្រាយទៅសុំការ​យល់​ព្រមពីក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិ ដើម្បីពង្រីកការដាក់ទណ្ឌកម្មឱ្យខ្លាំងជាង​មុនលើរបបក្រុងព្យុងយ៉ាង។

អ្នកនាំពាក្យ Kurtis Cooper បាននិយាយថាលោកស្រីឯកអគ្គរដ្ឋទូត Samantha Power ត្រួវ​ដាក់សេចក្ដីព្រាង ដំណោះស្រាយនេះទៅក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិដោយស្នើឱ្យពង្រីកការដាក់ទណ្ឌកម្មប្រឆាំង កូរ៉េខាងជើងដែលជាការឆ្លើយតបការរំលោភបំពានរបស់រដ្ឋនៅអាស៊ីមួយនេះលើច្បាប់អន្តរជាតិដែលហាម​សាយ​ភាយអាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាជំហររបស់អាមេរិកធ្វើឡើងបន្ទាប់ពីប្រទេសចិនដែលជាសម្ព័ន្ធរបស់កូរ៉េខាងជើងកាលពីថ្ងៃពុធបានយល់ព្រមជាមួយអាមេរិកថាត្រូវពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើកូរ៉េខាងជើង។

ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិមានសមាជិក១៥ប្រទេសក្នុងនោះមាន៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍គឺមាន​អាមេ​រិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង។ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធប្រល័យលោក ចំនួន៨ដងមកហើយចាប់តាំងពីឆ្នាំ២០០៦ដែលសហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង៕

ប្រភព: Reuters

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ