ពលរដ្ឋ​ស្វែង​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​ជុំ​វិញ​ដី​មាន​ជម្លោះ​ជាមួយ​សមាគម​ចិន

ក្រុមប្រជាពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយសមាគមចិនក្នុងខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាដាក់ញត្តិទៅក្រសួងរៀបចំដែនដីនៅថ្ងៃនេះ ដោយ​បាន​ស្នើ​សុំ​ស្ថាប័ន​នេះ ឲ្តយ​ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

ញត្តិមួយដែល​ដាក់ទៅក្រសួងរៀបចំដែនដីនៅថ្ងៃនេះ បង្ហាញ​ថា ប្រជាពលរដ្ឋ ៥៦គ្រួសាររស់នៅភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង បានស្នើ​ទៅក្រសួងឲ្យផ្អាកការចេញប័ណ្ណកម្មសិទ្ធិជូន​លោក សេង ស៊ីហេង តំណាង​សមាគម​ចិន ដោយ​ថា ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ​សិន។

ក្រុមពលរដ្ឋ បាន​អះ​អាង​នៅ​ក្នុង​ញត្តិ​នោះ​ថា កាលពីឆ្នាំ១៩៨៧ សមាគមចិនមួយ​ហុកគៀន បាន​ស្នើ​សុំដី ១៣ហិកតាពីពលរដ្ឋទាំង ៥៦គ្រួសារសម្រាប់ធ្វើកន្លែងគោរពសក្ការៈពេលបុណ្យចូលឆ្នាំម្តងៗ ហើយ​បាន​ប្រគល់​ទៅ​ឲ្យ​អ្នក​ភូមិ​កាន់​កាប់​វិញ​នៅ​ឆ្នាំ​២០១១។

ក្រុម​អ្នក​ភូមិ​រៀបរាប់​ទៀត​ថា ប៉ុន្តែ ពេលថ្មីៗនេះ លោក សេង ស៊ីហេង ចេញមកអះអាងថា ដីនោះជារបស់ខ្លួនទៅវិញ ខណៈ​ដែល​ក្រុមពលរដ្ឋអះ​អាង​ថា ពួកគាត់​កាន់​កាប់​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ម៉្លេះ។

វីអូឌីមិនអាច​សុំការបក​ស្រាយពី​លោក សេង ស៊ីហេង ដែលពលរដ្ឋចោទនោះបានទេ។

ចំណែកអ្នកនាំក្រសួងរៀ​ចំដែន លោក សេង ឡូត ទូរសព្ទចូល ប៉ុន្តែ គ្មានអ្នកទទួល។

កាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៨នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាទៅអភិបាលខណ្ឌ ពោធិ៍សែនជ័យ ឲ្យ​រក្សាស្ថានភាពដីដែលកំពុងមានជម្លោះនោះនៅដដែលសិន ដោយថា ដើម្បីរង់ចាំការដោះស្រាយបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ