គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​ធ្វើ​សមាជ​ប្រចាំឆ្នាំ​នៅ​ព្រឹក​នេះ

លោក​កឹម សុខា ថ្លែង​ក្នុងសន្និបាត​បក្ស​នៅ​ព្រឹកនេះ​(រូបថតពី​ហ្វេសប៊ុក​លោក កឹម សុខា)

គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្សប្រឆាំង​រៀបចំ​ធ្វើ​សន្និបាត​ប្រចាំឆ្នាំ​របស់​ខ្លួននៅព្រឹក​នេះ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​កន្លង​ទៅ នឹង​រៀបចំ​ផែន​ការងារ​ទៅ​ថ្ងៃ​អនាគតទៀត ដែល​មាន​អ្នកចូលរួម​ប្រមាណ​១៥០០​នាក់​។​

​សន្និបាត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​នេះធ្វើឡើង​នៅ​សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វា​ រាជធានី​ភ្នំពេញ​។

​ខណៈពេល​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​សារ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​នោះ ក៏​មាន​យុវជន​មួយក្រុម​ប្រមាណ​១០​នាក់ បាន​ប្រើ​ឧបករណ៍​បំពង​សំឡេងនៅក្បែរវេទិកាស្រែក​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​ជុំវិញ​បញ្ហា​ខ្សែអាត់​សំឡេង​។ ទោះយ៉ាងណា រហូតដល់​ម៉ោង​ជាង​១០​ព្រឹក​នេះ មិន​មាន​ការប៉ះទង្គិច​គ្នា​កើតឡើង​ទេ​។​

​នៅ​ជុំវិញ​បរិវេណក៏​មាន​កម្លាំង​កងរាជអាវុធហត្ថ និង កងសន្តិសុខ​ខណ្ឌ ប្រមាណ ២០​នាក់​ឈរ​យាម​នៅ​ក្បែរ​នោះ​ដែរ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ