រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​ថា​នឹង​ចុះ​វាស់​ស្ទង់​គុណភាព​នាឡិកាទឹក​អាយុ​១១​ឆ្នាំ​នៅ​ដើម​ខែ​មេសា​

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ឲ្យដឹងថានឹង​ចាត់​ក្រុមការងារ​ចុះ​វាស់​ស្ទង់​គុណភាព​នាឡិកាទឹក​ដែល​មាន​អាយុកាល​ជាង​១០​ឆ្នាំ​ឡើង​ទៅ ឬ​ផ្លាស់ប្តូរ​នាឡិកាទឹក ការផ្គត់ផ្គង់​ទឹក​នៅតាម​បណ្តា​គេហដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ទូ​លគ​ក នៅ​ដើម​ខែ​មេសា​ខាង​មុខ​។

​ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ចុះ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ ឲ្យដឹងថា ក្រុម​ជាង​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​និង​ចុះ​ពិនិត្យវាស់​ស្ទង់​គុណភាព​នាឡិកាទឹកនៅតាម​បណ្តាញដែល​មាន​អាយុ​ប្រើប្រាស់​១១​ឆ្នាំ​ឡើង ដោយ​ដាក់​នាឡិកាទឹក​ថ្មី​ជំនួសនៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦​។

​សេចក្តី​ជូនដំំណឹង​ដដែល​បន្តថា អំឡុង​ពេល​កំពុង​ធ្វើកា​រ​ពិនិត្យ វាស់​ស្ទង់ ឬ​ផ្លាស់ប្តូរ​នាឡិកាទឹក ការផ្គត់ផ្គង់​ទឹក​នៅ​តាម​បណ្តា​គេហដ្ឋាន​នី​មួយៗ អាច​មាន​ភាពរ​អាក់ រ​អួល​រយៈពេល​ខ្លី តែ​មិន​លើសពី​២​ម៉ោង​ឡើយ​។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ស្នើ​ទៅ​អតិថិជន​ទាំងអស់​ចូលរួម​ឬ​ចាត់​តំណាង​សហការ និង​ទទួលយក​ការដាក់​នាឡិកា​ថ្មី តាម​ការស្នើសុំ​របស់រដ្ឋាករទឹកផង​។​

​រដ្ឋាករទឹក​បញ្ជាក់ថា សម្រាប់​ការពិនិត្យ និង​ផ្លាស់ប្តូរ​នាឡិកាទឹក​នេះ អតិថិជន​ពុំ​ត្រូវ​ចំណាយ​អ្វី​ទាំងអស់ បើ​មាន​ព័ត៌មាន​បន្ថែម ទាក់ទង​ទូរស័ព្ទ​លេខ ០២៣ ៧២៤ ០៤៦ រាល់​ម៉ោង​ធ្វើការ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ