ខ្យល់​កន្ត្រាក់​បោក​បក់​ផ្ដួល​រលំ​ផ្ទះ​ពលរដ្ឋ​៣៧​គ្រួសារ​នៅ​បាត់ដំបង

ផ្ទះសំបែង​ដែលត្រូវ​ខ្យល់បក់រលំ​(រូបភាពពី​អគ្គស្នងការ​នគរបាល​ជាតិ​)

យ៉ាង​ហោច​ណាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣៧គ្រួសារ​ នៅ​ស្រុក​ចំនួន ៤ ក្នុង​​​ខេត្ត​បាត់ដំបង ​បាន​​ដួល​រលំ ​នៅ​ពេល​ខ្យល់​កន្ត្រាក់​អំឡុង​ពេល​ភ្លៀង​កក់​ខែ បាន​បោក​បក់​ទៅ​លើ​​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា​។

វេប​សាយ​នគរបាល​ជាតិ​កម្ពុជា បាន​ចុះ​ផ្សាយ​ថា ភ្លៀង​ធ្លាក់​កក់​ខែ និង​ខ្យល់​កន្ត្រាក់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ បាន​ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​​ថ្មគោល ២៧​ខ្នង ស្រុក​បាណន់​ចំនួន ៤​ខ្នង ​​ស្រុក​បវេល​ចំនួន ៥​ខ្នង និង​ស្រុក​រុក្ខគិរី ១​ខ្នង។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា​រង​គ្រោះ​ថ្នាក់​នៅ​អំឡុង​ពេល​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា​នេះ ​ក្រសួង​​ធនធាន​​ទឹក និង​​ឧតុនិយម បាន​ព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លៀង​កក់​ខែ និង​ខ្យល់​កន្ត្រាក់​នៅ​ក្នុង​រដូវ​ប្រាំង​នេះ ចាប់​ពី​សប្ដាហ៍​នេះ​រហូត​ដល់​ដើម​ខែ​មេសា​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ