រដ្ឋាភិបាល​អះ​អាង​ថា មិន​ដែល​ចុះ​ធ្វើ​សវនកម្ម​ពលរដ្ឋ​រក​ចំណូល​ទាប​ជាង​២៥០​លាន​រៀល

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​អះ​អាង​​ថា ខ្លួន​​ពុំ​ធ្លាប់​ចេញ​​គោល​ការណ៍​ឲ្យ​មន្ត្រី​ចុះ​ធ្វើ​សវនកម្ម​លើ​ប្រជា​ពលរដ្ឋ​ប្រកប​អាជីវកម្ម​តូច​តាច​ ទាប​ជាង​កម្រិត​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​នោះ​ឡើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ បាន​លើក​ឡើង​ថា មាន​ជន​ខិល​ខូច​មួយ​ចំនួន ដែល​អាច​ជា​អ្នក​រត់ការ ឬ​មន្ត្រី​ពន្ធដារ​ខិល​ខូច បាន​ប្រើ​ឧបាយ​កល​បោក​បញ្ឆោត​ពលរដ្ឋ​ជាប់​ពន្ធ​ធ្លាប់​ស្ថិត​ក្រោម​របប​ម៉ៅការ ដើម្បី​ជំរិត​ទារ​ប្រាក់ ក្រោម​រូបភាព​ចុះ​ធ្វើ​សវនកម្ម ឬ​ចុះ​ត្រួត​ពិនិត្យ។

ស្ថាប័ន​នេះ​អះ​អាង​ថា ខ្លួន​មិន​ដែល​ធ្វើ​ដូច្នេះ​ទេ ហើយ​បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​រាយការណ៍​អំពី​បុគ្គល​ណា​ដែល​បាន​ប្រើ​ឧបាយ​កល​បោក​បញ្ឆោត ព្រម​ទាំង​ចាត់​វិធានការ​ភ្លាម។

អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋាភិបាល​មិន​បាន​យក​ពន្ធ​ពី​ប្រជា​ពលរដ្ឋ ដែល​ប្រកប​ផល​របរ​តិច​ជាង ២៥០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ ពោល​គឺ​មិន​ស្ថិត​ក្រោម​កាតព្វ​កិច្ច​បង់​ពន្ធ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ