មេដឹកនាំ​ថ្មី​ទីក្រុង​ហុងកុង​និយាយ​ថា កិច្ច​ដំបូង​គឺ​ត្រូវ​បន្ធូរ​បន្ថយ​ភាព​តាន​តឹងសង្គម

អ្នកស្រី ខេរី ឡាំ ដែល​ទើប​តែ​​ជ្រើស​រើស​ឲ្យក្លាយ​ជាមេដឹក​នាំ​ស្ត្រី​ដំបូង​នៃទី​ក្រុង​ហុងកុង​(រូបភាពពី Reuters)

អ្នកស្រី ខេរី ឡាំ ដែល​ទើប​តែ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា​មេដឹកនាំ​ស្ត្រី​ដំបូង​នៃ​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​នេះ បាន​​និយាយ​ថា ការ​ងារ​ដំបូង​របស់​អ្នកស្រី គឺ​ត្រូវ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ក្នុង​សង្គម។ នេះ​ដោយ​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នកស្រី ខេរី ឡាំ ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ក្នុង​ចំណោម​បេក្ខជន​ជាច្រើន​នាក់ ដែល​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​បោះ​ឆ្នោត​មាន​សមាជិក ១២០០​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​មាន​ភក្ដី​ភាព​នឹង​ក្រុង​ប៉េកាំង។

បើ​តាម Reuters ភាគ​ច្រើន​នៃ​ពលរដ្ឋ​ទីក្រុង​ហុងកុង ៧.៣​លាន​នាក់ ពុំ​បាន​សម្ដែង​មតិ​ក្នុង​ការ​ជ្រើស​រើស​មេដឹកនាំ នៅ​ក្នុង​អតីត​ដែនដី​អាណានិគម​ចក្រភព​អង់គ្លេស ដែល​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​កាល​ពី​ឆ្នាំ​១៩៩៧។

ការ​បោះ​ឆ្នោត​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​ភាព​តាន​តឹង​ជាមួយ​ក្រុង​ប៉េកាំង។

អ្នកស្រី ខេរី ឡាំ អាយុ ៥៩​ឆ្នាំ ដែល​បច្ចុប្បន្ន​នេះ​គឺ​ជា​មន្ត្រី​លំដាប់​ទី​ពីរ​នៅ​ទីក្រុង​ហុងកុង​នោះ ត្រូវ​បង្រួប​បង្រួម​ទីក្រុង​មួយ​នេះ ខណៈ​ដែល​មហាជន​មិន​សប្បាយ​ចិត្ត​នឹង​ការ​លូក​ដៃ​ចូល​របស់​ក្រុង​ប៉េកាំង នៅ​ក្នុង​កិច្ចការ​របស់​ខ្លួន បើទោះបី​ជា​សន្យា​ផ្ដល់​ស្វ័យភាព​លើ​ការ​ដឹកនាំ​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ