អ្នក​នាំ​ពាក្យ​ថា ក្រសួង​​ដោះ​ដូរ​សាលា​រចនា​ដើម្បី​ពង្រីក​សារមន្ទីរ​ជាតិ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​​(រូបភាព​ពី​បណ្តាញ​សង្គម)

មន្ត្រី​ក្រសួង​វប្បធម៌ បាន​អះ​អាង​ថា សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ឬ​ហៅ​ថា សាលា​រចនា​ នោះ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទីតាំង ទៅ​សង្កាត់​ជ្រោយចង្វារ ដោយ​ថា ដើម្បី​ពង្រីក​ទីតាំង​សារៈ​មន្ទីរ​ជាតិ។

នៅ​រសៀល​ថ្ងៃ​ទី​​​២៦ ខែ​មីនា​នេះ ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​ចាប់​ផ្ដើម​ដំណើរការ​សាង​សង់​អគារ​សិក្សា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ នៅ​ម្ដុំ​សង្កាត់​ជ្រោយចង្វា ក្នុង​រាជ​ធានី​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ លោក ថៃ នរៈសត្យា នៅ​ថ្ងៃ​នេះ បាន​ទទួល​ស្គាល់​អំពី​ផែនការ​ផ្លាស់​ប្ដូរ​ទីតាំង​នៃ​សាលា​រចនា​នេះ ដោយ​ថា ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​សារមន្ទីរ​ជាតិ។

លោក​បញ្ជាក់​ថា៖នៅ​កន្លែង​ចាស់ កន្លែង​តូច​មួយ​ហ្នឹង ​គឺ​មាន​ឈ្មោះ​ថា​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ហ្នឹង​មាន​មហាវិទ្យា​ល័យ​នៅ​ក្រោម​វា​ដល់​ទៅ ៥ អី​ចឹង​វា​ចង្អៀត​ណាស់​”​។​

បើ​តាមលោក ថៃ នរៈសត្យា ​សាលា​រចនា​ថ្មី ត្រូវ​គ្រោង​​សង់​ឡើង​នៅ​លើ​ដី​ទំហំ ៤​ហិច​តា ​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ជាមួយ​ការ​​ចំណាយ​ទឹក​​ប្រាក់​ប្រហែល ១២​លាន​ដុល្លា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ