អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នៅ​រដូង​ប្រាំង​នេះ

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

អាជ្ញាធរ​ឧតុនិយម ​បាន​ព្រមាន​​អំពី​​បាតុ​ភូត​ផ្គរ រន្ទះ និង​ខ្យល់កន្ត្រាក់​ ដែល​អាច​កើត​មាន​នៅ​ក្នុង​ភ្លៀង​កក់​ខែ​ចាប់​ពី​ចុង​ខែ​មីនា​នេះ​ ​រហូត​ដល់​ដើម​ខែ​មេសា​ខាង​មុខ​នេះ​។​

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា​ ក្រសួងធនធាន​ទឹក និង​ឧតុនិយម ​បាន​ព្យាករណ៍​ថា​ ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​កក់​ខែ ចា​ប់​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ ២០១៧​។ ភ្លៀង​កក់​ខែ​​ជាង​មួយ​សប្ដាហ៍​នេះ ក្រសួង​ថា​ អាច​នឹង​មាន​បាតុ​ភូត​ផ្គរ​ រន្ទះ និង​ខ្យល់​កន្ត្រាក់​ថែម​ទៀត​ផង​ ហើយ​ក្រសួង​ បាន​ព្រមាន​ទៅ​ដល់​​ប្រជា​ពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុ​ភូត​ធម្មជាតិ​ទាំង​នោះ​។​

ក្រសួង​បាន​បញ្ជាក់​ថា​ បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់​រាប​ និង​ខេត្ត​សៀមរាប​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ