កម្ពុជា​ចាប់​ផ្ដើម​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ឡើង​វិញ​ក្នុង​គម្រោង​ផ្លូវ​អាស៊ាន

កំណាត់​ផ្លូវ​ជាតិ​លេខ ៥ ប្រវែង​ជិត ៨៥​គីឡូម៉ែត្រ​ពី​ខេត្ត​បាត់ដំបង​ទៅ​ទីរួម​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​បើក​ការដ្ឋាន​សាង​សង់​ជាថ្មី​នៅ​ព្រឹក​ថ្ងៃ​នេះ ក្រោម​ជំនួយ​ថវិកា​របស់​ប្រទេស​ជប៉ុន។

ទំព័រ​ហ្វេសប៊ុក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវជាតិ​លេខ ៥ ពី​ទីរួម​ខេត្ត​បាត់ដំបង​ទៅ​កាន់​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នឹង​ត្រូវ​ចាក់​បេតុង​កៅស៊ូ​កម្រាស់ ១៥​សង់ទីម៉ែត្រ និង​សាង​សង់​ដោយ​ក្រុមហ៊ុន​ជប៉ុន នៅ​ក្នុង​រយៈ​ពេល ៣៦​ខែ ខណ ខណៈ​ដែល​ទំហំ​នៃ​ការ​ចំណាយ​គម្រោង​នេះចំនួន ១៨៥​លាន​ដុល្លារ គឺ​ជា​​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិបាល​ជប៉ុន។

ក្រសួង​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា គម្រោង​សាង​សង់​កំណាត់​ផ្លូវ​ជាតិ​លេខ ៥ នេះ គឺ​ជា​ផ្នែក​មួយ​​នៃ​គម្រោង​ផ្លូវ​ហាយវ៉េ​អាស៊ាន ដែល​នឹង​ត​ភ្ជាប់​ច្រក​របៀង​សេដ្ឋកិច្ច​កម្ពុជា​នៅ​ភាគ​ខាង​លិច ទៅ​នឹង​ច្រក​របៀង​សេដ្ឋកិច្ច​កម្ពុជា នៅ​ភាគ​ខាង​កើត ឬ​ត​ភ្ជាប់​ទីក្រុង​បាងកក ទៅ​កាន់​រាជ​ធានី​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ​របស់​វៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ