រដ្ឋាភិបាលអះអាងថា អាមេរិកយល់ព្រមបន្ដធ្វើមាតុភូមិនិវត្តន៍ដល់ពលរដ្ឋខ្មែរ

ក្រសួងការបរទេសកម្ពុជាអះអាងថា អាមេរិកនៅតែបន្ដយល់ព្រមលើកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរមកកាន់មាតុភូមិកំណើតវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយថ្ងៃអង្គារ ទី២៥ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បញ្ជាក់ថា «កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកស្ដីពីការធ្វើមាតុភូមិន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ នឹងនៅតែបន្ដ ដោយពុំមានការបញ្ឈប់ឡើយ»

សេចក្ដីប្រកាសនេះ ធ្វើឡើងក្រោយជំនួបរវាងរដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងអនុរដ្ឋមន្ដ្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Patrick Murphy កាលពីថ្ងៃអង្គារម្សិលមិញ នៅទីស្ដីការក្រសួងការបរទេសកម្ពុជា។

ក្រសួងការបរទេសកម្ពុជាបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកម្ពុជាមានបំណងលើការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងនេះ ដើម្បីឆ្លើយតបបានចំពោះទិដ្ឋភាព២ គឺទិដ្ឋភាពមនុស្សធម៌និងមេត្តាធម៌ ក្នុងការបញ្ជូនប្រជាជនកម្ពុជាមកមាតុភូមិវិញ។

បើតាមរបាយការណ៍ក្រសួង គិតត្រឹមខែកុម្ភៈឆ្នាំ២០១៧ អាមេរិកបានបញ្ជូនពលរដ្ឋខ្មែរជាង៥០០នាក់ ត្រឡប់មកកម្ពុជាវិញ គឺចាប់តាំងពីភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងបញ្ជូននិងទទួលយកពលរដ្ឋខ្មែរឆ្នាំ២០០២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ