របប​សឹក​ថៃ​​អនុញ្ញាត​ឲ្យ​តម្រួត​ថៃ​ស្ដាប់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ

ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​តម្រួត​ថៃ​លួច​ស្ដាប់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​​នៅ​ក្រោម​លក្ខខណ្ឌ​ជាក់​លាក់​នោះ ត្រូវ​បាន​គណៈ​រដ្ឋ​មន្ត្រី​ថៃ​អនុម័ត​នៅ​ថ្ងៃ​នេះ។ នេះដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​សម្រេច​ថ្មី​នេះ មាន​បំណង​ផ្ដល់​អំណាច​បន្ថែម​ទៀត​ដល់​តម្រួត​ថៃ ឲ្យ​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ តាមរយៈ​ការ​កែ​ប្រែ​ក្រម​ព្រហ្ម​ទណ្ឌ​ឆ្នាំ​១៩៣៤ ហើយ​វា​ក៏​ជា​វិធានការ​សន្តិសុខ​ថ្មី​បំផុត ដែល​រដ្ឋាភិបាល​យោធា​ថៃ​បញ្ចេញ ក្រោយ​ពី​ឡើង​កាន់​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​មិន​បង្ហូរ​ឈាម​កាល​ពី​ឆ្នាំ​២០១៤។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​យោធា​ថៃ បាន​និយាយ​ថា តម្រួត​ថៃ​ដែល​ចង់​លួច​ស្ដាប់​សំឡេង​ទូរស័ព្ទ នឹង​ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​តុលាការ ហើយ​ថា សាធារណជន​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​អំពី​សិទ្ធិ​ឯកជន​ភាព​នោះ​ឡើយ។

យោង​តាម​កាសែត​ថៃ មាត្រា​ថ្មី​នោះ បាន​ចែង​ថា តម្រួត​ថៃ​អាច​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​តុលាការ ដើម្បី​ស្ដាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​ជន​សង្ស័យ​ណា​ម្នាក់ ដែល​បាន​ប្រព្រឹត្ត ឬ​ត្រៀម​ប្រព្រឹត្ត​បទ​ល្មើស​ទាក់​ទង​នឹង​សន្តិសុខ​ជាតិ ឬ​សីលធម៌​សាធារណៈ ក្នុង​នោះ​មាន​ទាំង​បទ​ល្មើស​ទាំង​អស់​ដែល​គេ​ពិបាក​ស្វែង​រក​ភស្តុតាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ