ខែល​ការពារ​មីស៊ីល​អាមេរិក​បញ្ជូន​ដល់​កន្លែង​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាង​ត្បូង

រថយន្ត​សណ្ដោង​ផ្ទុក​ទៅ​ដោយ​សម្ភារៈ​ការពារ​មីស៊ីល THAAD​ របស់​អាមេរិក ត្រូវ​បាន​គេ​ដឹក​ចូល​ទៅ​ដល់​ទីតាំង​ដាក់​ពង្រាយ​​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ហើយ​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ផ្អែក​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​យ៉ុនហាប់។

យ៉ុនហាប់ បាន​ចុះ​ផ្សាយ​ថា ដំណើរ​ទៅ​ដល់​នៃ​រថយន្ត​សណ្ដោង​ ៦​គ្រឿង​​នៅ​ឯ​ទីតាំង​វាយ​កូនហ្គូល​នោះ បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​ស្រុក និង​ប៉ូលិស។

ក្រុង​វ៉ាស៊ីងតោន និង​ក្រុង​សេអ៊ូល កំពុង​តែ​ដាក់​ពង្រាយ​ប្រព័ន្ធ​ THAAD ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង ដែល​កំពុង​តែ​ជំរុញ​កម្មវិធី​​ផលិត​គ្រាប់​មីស៊ីល​របស់​ខ្លួន បើទោះបី​ជា​រង​ទណ្ឌកម្ម​ជាច្រើន​ពី​អង្គការ​សហ​ប្រជាជាតិ​ក៏​ដោយ។

ប្រព័ន្ធ THAAD គឺ​ជា​ប្រព័ន្ធ​តាម​ចាប់ និង​បំផ្លាញ​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី និង​រយៈ​ចម្ងាយ​មធ្យម ក្រោយ​ពី​វា​ត្រូវ​បាន​បាញ់​ចេញ។

ទោះជាយ៉ាងណា ប្រទេស​ចិន​បាន​ជំទាស់​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ ដោយ​បារម្ភ​ថា វា​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អំណាច​យោធា​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ