សេតវិមាន​ហៅ​ព្រឹទ្ធ​សភា​ទាំង​មូល​ទៅ​ស្ដាប់​ព័ត៌មាន​ស្ដី​ពី​កូរ៉េ​ខាង​ជើង​

ព្រឹទ្ធ​សភា​អាមេរិក​ទាំង​មូល ត្រូវ​បាន​គេ​កោះ​ប្រជុំ​នៅ​ឯ​សេតវិមាន ដើម្បី​បាន​ជ្រាប​អំពី​ព័ត៌មាន​ស្ដី​ពី​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន BBC ដែល​មើល​ថា វា​ជា​ការ​សម្រេច​ចិត្ត​មួយ​ខុស​ពី​សព្វ​មួយ​ដង។

ក្រុង​វ៉ាស៊ីងតោន​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សាក​ល្បង​គ្រាប់​មីស៊ីល និង​គ្រាប់​បែក​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ដែល​បាន​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង និង​អាមេរិក​ផង​ដែរ។

កម្មវិធី​ជម្រាប​ជូន​ព័ត៌មាន​នោះ នឹង​ត្រូវ​​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​ព្រឹទ្ធ​សភា ១០០​រូប ព្រម​ទាំង​រដ្ឋ​មន្ត្រី​ការបរទេស​ លោក Rex Tillerson និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក James Mattis។

ចំណែក​ឯ​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធ​មិត្ត​ធំ​របស់​កូរ៉េ​ខាង​ជើង​នោះ បាន​អំពាវ​នាវ​ឲ្យ​ភាគី​ទាំង​អស់​អត់​ធ្មត់។

ជា​ធម្មតា ក្រុម​មន្ត្រី​សេតវិមាន​ធ្វើ​ដំណើរ​ទៅសភា​ដើម្បី​ជម្រាប​ព័ត៌មាន​ស្ដី​ពី​បញ្ហា​សន្តិសុខ​ជាតិ ប៉ុន្តែ វា​ជា​រឿង​ចម្លែក​មួយ​ដែល​ព្រឹទ្ធ​សភា​ទាំង​មូល​បែរ​ទៅ​ស្ដាប់​ព័ត៌មាន​នៅ​សេតវិមាន​​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ