សកម្មជនបឹងកក់ដែលរងរបួសថា មិនសង្ឃឹមបានយុត្តិធម៌

សម្មកជនដីធ្លីដែលអះអាងថាត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញវាយរងរបួសធ្ងន់កាលពី៣ឆ្នាំមុននៅម្តុំវត្តភ្នំនោះបានសំដែងការអស់សង្ឃឹមក្នុងការចាប់ខ្លួនជនល្មើសមកកាត់ទោស ខណៈក្រសួងមហាផ្ទៃទើបតែកោះហៅជនរងគ្រោះចូលបំភ្លឺ។

កាលពីម្សិលមិញ ក្រសួងមហាផ្ទៃបានកោះហៅសកម្មជនដីធ្លី៥នាក់នៅតំបន់បឹងកក់ទៅបំភ្លឺពីករណីនោះ។

ប៉ុន្តែតំណាងសកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី  ថ្លែងថាមន្រ្តីក្រសួងមហាផ្ទៃបានត្រឹមសន្យាថានឹងកោះហៅភាគីម្ខាងទៀតឲ្យចូលបំភ្លឺតបវិញ។ តែអ្នកស្រីថា គាត់មិនមានសង្ឃឹមថាបានយុត្តិធម៌ទេដោយថា ហាក់ដូចជាបោះបាល់ឲ្យគ្នាទៅវិញទៅមក”។

អ្នកស្រី ផាន់ ឈុនរ៉េត ដែលត្រូវរបួសត្រង់ក្បាលក្នុងព្រឹត្តិការណ៏នោះបានថ្លែងដែរថា អ្នកស្រីពុំមានជំនឿលើសមត្ថកិច្ចថាអាចចាប់ជនល្មើសមកកាត់ទោសនោះទេ ខណៈអ្នកស្រីថាសន្តិសុខខណ្ឌដែលវាយគាត់គឺ សុទ្ធជាគ្នាគាត់ទាំងអស់”។

មន្រ្តីនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានអះអាងថានឹងកោះហៅភាគីម្ខាងទៀតមកសាកសួរ។

កាលពីឆ្នាំ២០១៣សកម្មជនដីធ្លីបាននាំគ្នាទៅធ្វើសមាធិនៅវត្តភ្នំជាមួយសកម្មជនបរិស្ថានតំបន់អារ៉ែង ហើយក៏ត្រូវបានក្រុមសន្តិសុខខណ្ឌដែលជនរងគ្រោះថាបានប្រើជំពាមកៅស៊ូបាញ់គ្រាប់ឃ្លីមកលើអ្នកធ្វើសមាធិទាំងនោះបណ្តាលឲ្យរបួសធ្ងន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ