អ្នកឡើងភ្នំ Everest បារម្ភពីចោរលួចដបខ្យល់អុកស៊ីសែន

អ្នកឡើងភ្នំ Everest ជាជនបរទេស និង ជនជាតិក្នុងស្រុក បង្ហាញការព្រួយបារម្ភ ចំពោះការកើនឡើងករណីចោរលួចបំពង់ដបអុកស៊ីសែន ពេលពួកគេឡើងដល់ចំណុចខ្ពស់។​

ពួកគេថា សកម្មភាពលួចនេះ អាចធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់អ្នកឡើងភ្នំ ព្រោះដោយសារពេលពួកគេឡើងដល់កម្រិតនោះត្រូវការអុកស៊ីសែនបន្ថែម ត្រៀមដោះស្រាយពេលអាកាសធាតុប្រែប្រួល។​ នេះបើតាមសារព័ត៌មាន BBC។​

អាជ្ញាធរនិយាយថា ចំនួនអ្នកឡើងភ្នំមានការកើនឡើង ដោយពួកគេមិនមានបទពិសោធន៍  និង មិនមានអ្នកនាំផ្លូវច្បាស់លាស់ ដើម្បីណែនាំពីស្ថានភាពនៅទីនោះជាចំណុចដែលធ្វើឲ្យមានគ្រោះថ្នាក់ខ្លាំង។​

កាលពីដើមសប្តាហ៍នេះ អ្នកឡើងភ្នំ Everest មួយចំនួនត្រូវបានរាយការណ៍ថា ស្លាប់ មួយចំនួនទៀត បានបាត់ខ្លួន ខណៈអ្នកឡើងភ្នំជាជនបរទេបានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមថា បំពង់អុកស៊ីសែនរបស់ពួកគេត្រូវបានចោរលួចបាត់ នាំឲ្យពួកគេជួបការលំបាក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ