ក្រុម IS អះអាងថាជាអ្នក​វាយប្រហារនៅឥណ្ឌូនេស៊ី​

ក្រុមភេរវកម្ម IS អះអាងថា ពួកគេជារៀបចំវាយប្រហារនៅចំណតរថយន្តក្រុងនៅក្នុងទីក្រុងចាការតានៃប្រទេសឥណ្ឌូនេស៊ី​ កាលពីថ្ងៃពុធហើយបានបណ្តាលឲ្យនគរបាលចំនួន៣នាក់ស្លាប់។​

តាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរបស់ក្រុម IS គឺ Amaq បានបញ្ជាក់ថា ក្រុមវាយប្រហារសម្លាប់នគរបាលនៅចាការតាគឺជាសកម្មភាពរបស់ពួក IS។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។​

ចាប់តាំងពីដើមខែមករាឆ្នាំ២០១៧​ មនុស្សចំនួន៨នាក់នៅឥណ្ឌូនេស៊ីបានស្លាប់ដោយសារសកម្មភាពវាយប្រហារភេរវកម្ម ក្នុងនោះ៤នាក់ជា​ក្រុមភេរវករអោបគ្រាប់បែកអត្តឃាតនិងខ្មាន់កាំភ្លើងបើកការវាយប្រហារក្នុងទីក្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ