Mark Zuckerberg ទទួលសញ្ញាបត្រក្រោយពេលចេញពីសាកលវិទ្យាល័យ១៣ឆ្នាំ

អ្នកបង្កើតហ្វេសប៊ុកជាបណ្តាញទំនាក់ទំនងសង្គមកំពុងពេញនិយមនៅលើពិភពលោកគឺលោក​ Mark Zuckerberg ទទួលសញ្ញាបត្រថ្នាក់បរិញ្ញារបស់លោកនៅសាកលវិទ្យាល័យ Harvard នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីលោកដើរចេញពីសាលាអស់រយៈពេល១៣ឆ្នាំ។​

Zuckerberg វិលត្រឡប់ទៅសាកលវិទ្យាល័យវិញ នៅពេលដែលលោកក្លាយអ្នកបង្កើតបណ្តាញទំនាក់ទំនងសង្គមធំមួយនៅលើពិភពលោក​ ហើយលោកក៏បានទទួលសញ្ញាបត្រកិត្តិយសផ្សេងៗជាច្រើនទៀត។​

នៅក្នុងសុន្ទរកថា មហាសេដ្ឋីវ័យ៣៣ឆ្នាំរូបនេះគឺលោកលើកឡើងថា អ្នកម្តាយដូចដែលខ្ញុំប្រាប់អ្នកអីចឹងគឺថា នឹងវិលត្រឡប់មកទទួលសញ្ញាបត្រវិញពីសាកលវិទ្យាល័យមួយនេះ។​ ក្រៅពីការថ្លែងសារនេះ លោក Zuckerberg ក៏បានទៅមើលបន្ទប់តូចមួយនៅក្នុងសាលាដែលលោកធ្លាប់រៀននេះ។​

លោក Zuckerberg បានចាកចេញពីសាកលវិទ្យាល័យ កាលពីខែឧសភាឆ្នាំ២០០៤។ លោកថា លោកចាកចេញពីសាលាបានធ្វើការយ៉ាងច្រើនក្នុងរយៈពេលយូរ។​

ពេលទទួលសញ្ញាបត្រនោះ លោក Zuckerberg ថ្លែងថា លោកជំរុញឲ្យមនុស្សជំនាក់ថ្មី ត្រូវតែបង្កើតគំនិតថ្មីៗដើម្បីជួយដោះស្រាយបញ្ហានៅក្នុងសង្គម។​ លោកថា ត្រូវផ្អែកលើមូលដ្ឋាននៃគំនិតជាសកល ហើយស្វែងរកគំនិតថ្មីៗជាច្រើនទៀតជាតម្រូវការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ