សមត្ថកិច្ចឧត្តរមានជ័យឃាត់ក្បួនរថយន្តបក្សសង្គ្រោះជាតិ​សួររកលិខិតអនុញ្ញាតពី គ.ជ.ប​

សមត្ថកិច្ចឧត្តរមានជ័យឃាត់ក្បួនរថយន្តបក្សសង្គ្រោះជាតិ (ហ្វេសប៊ុក Loun Sovath)

សមត្ថកិច្ចនៅស្រុកចុងកាល់​ខេត្តឧត្តរមានជ័យបានឃាត់ ក្បួនរថយន្តរបស់ប្រជាពលរដ្ឋជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ​ នៅព្រឹកថ្ងៃសុក្រនេះ ដើម្បីសាកសួរលិខិតរកលិខិតស្នាមអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។​

តាមវីឌីអូ ដែលព្រះតេជគុណ លួន សាវ៉ាត ផ្សព្វផ្សាយបានឲ្យដឹងថា ក្បួនរថយន្តពលរដ្ឋទាំងនោះមានបំណងធ្វើដំណើរទៅកាន់ក្រុងសំរោងដើម្បីស្តាប់ការថ្លែងសារនយោបាយរបស់លោក កឹម សុខា ប៉ុន្តែសមត្ថកិច្ចរារាំង។​

តាមវីឌីអូនោះ សមត្ថកិច្ចថ្លែងថា មូលហេតុដែលស្កាត់រថយន្តទាំងនោះ ដោយសារតែសកម្មជនបក្សប្រឆាំងបានបើកសំឡេងឃោសនាគោលនយោបាយ ហើយលោកថា នោះជាបញ្ជាពីអធិការនគរបាល។ ក្នុងពេលជជែកគ្នានោះ សកម្មជនបក្សប្រឆាំងបានតវ៉ាថា ហេតុអ្វីបានក្រុមការងារបក្សប្រជាជនធ្វើដំណើរឆ្លងកាត់ទីនោះ​ ដួចពួកគាត់ បើកឧបករណ៍បំពងសំឡេងឃោសនាដែរម៉េចមិនឃាត់? ចំណុចនេះ​សមត្ថកិច្ចមិនបានបកស្រាយទេថានោះជាបញ្ជា។​

មួយ​សន្ទុះក្រោយមកមានការសម្របសម្រួលឲ្យធ្វើដំណើរតែមិនមានចាក់សំឡេងឃោសនា ទើបសមត្ថកិច្ចព្រមអនុញ្ញាតឲ្យសកម្មជនបក្សប្រឆាំងនេះ ធ្វើដំណើរទៅមុខទៀត។​

បើតាមការអះអាងរបស់ព្រះតេជគុណ លួច សាវ៉ាត បានឲ្យដឹងថា ពលរដ្ឋដែលធ្វើដំណើរពីស្រុកចុងកាល់ មានបំណងទៅចូលរួមឃោសនាជាមួយលោក កឹម ​សុខា នៅស្រុកសំរោងនោះ ត្រូវបានសមត្ថកិច្ចរារាំង៣កន្លែងផ្សេងៗគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ