លោក ហ៊ុន សែន៖ បន្ទប់ស្ថានការណ៍បោះឆ្នោតល្មមៗបានហើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានប្រតិកម្មទៅនឹងបក្សប្រឆាំង  និងក្រុមអង្គការសង្គមស៊ីវិល ដែល​ប​ង្កើត​​ឲ្យមាន​ប​ន្ទប់ស្ថា​​​នកា​រណ៍ដើម្បីឃ្លាំ​មើលការបោះឆ្នោត ដោយថា ទាល់តែសម្លា​ប់លោកបាន ទើបពួក​គេទទួ​ល​ស្គា​​ល់ថាកា​របោះឆ្នោត សេរីត្រឹមត្រូវនិងយុត្តិធម៌។

ក្នុ​​ងពិធីចែ​កសញ្ញបត្រដល់និស្សិត នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ខែមិថុនានេះ លោកនាយ​ករ​ដ្ឋ​មន្ត្រីថ្លែ​ងថា លោកទទួលយកលទ្ធផលបោះឆ្នោត ដែល គ.ជ.ប បានប្រកាសផ្លូ​វការកាលពីថ្ងៃម្សិញនេះ។

ប៉ុន្តែ​លោក ហ៊ុន សែន ថាគណបក្សនយោបាយខ្លះ និងមន្ត្រីអង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោតថា ពួកគេមិ​​នទទួ​​​លស្គាល់​ថា ការបោះឆ្នោ​តជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ២​០១​​​៧នេះ សេរីត្រឹមត្រូវនិ​ងយុត្តិធ​ម៌​ទេ។

លោកថា៖ «ប៉ុន្តែបែជាបក្សនយោបាយមួយ និងអង្គការក្រៅរដ្ឋាភិបាលមួយ ដែលគេហៅថាមានបន្ទប់ [ស្ថាន​ការណ៍បោះឆ្នោត]ចាត់ទុកថាមិនទាន់សេរីទេ។ អញ្ចឹងទេខ្ញុំចាត់ទុកថា ភាពសេរីរបស់គេ ទាល់តែគេដើ​រចូលផ្ទះនា​យករដ្ឋមន្ត្រី ឬក៏សម្លាប់នាយករដ្ឋមន្ត្រីនៅនឹងកន្លែង អាហ្នឹងសេរីហើ​យអញ្ចឹងរឿងបែ​បនេះ​។ ប៉ុណ្ណឹ​ងហើយហ្អាស!គេថាអត់ទៀតដោយសារលោកនេះជាប់ទោស លោកនោះអញ្ចុះ រឿងវាអញ្ចេះ រឿងវាអញ្ចុះ»

លោក ហ៊ុន សែន លើកឡើងទៀតថា កន្លងទៅអង្គការមួយបា​នលើកឡើងពីភាពមិ​នប្រក្រតី​នៃការបោះ​ពុម្ភ​​​​​សន្លឹ​កឆ្នោតលើស និងទឹកថ្មាំជ្រលក់ដៃ​សម្រាប់បម្រើឲ្យបោះ​ឆ្នោតលាងជ្រះជាដើម ដែលលោកថា ធ្វើ​ឲ្យ​សា​ធារណជនភាន់ច្រឡំពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។

លោកថា៖ «ត្រឹមប៉ុណ្ណឹងមិនស្កប់ទេ ផែនការណ៍ដណ្តើមយកព្រឹទ្ធសភា ដើម្បីក្លាយទៅជា​ប្រមុខរដ្ឋស្តី​ទី ក្នុង​ពេល​អ​វត្តមានព្រះមហាក្រត្សត្រូវបានរលាយផុតទៅហើយដែលស្មើនឹងសំឡេងឆ្នោត៦០%។ អញ្ចឹងបា​ន​ជា​​​គេ​​មិនស​ម្រេចផែនការណ៍ហ្នឹងហើយបានអត់សេរីនោះ។ ហើយ​សុំអា​​ស្អី បន្ទ​ប់ស្ថា​ន​ការណ៍ហ្នឹ​ងល្មមៗ​ បា​ន​ហើយអស់លោក ខ្ញុំក៏ដឹងដែរ​ថា អស់លោករៀប​ចំ​ស្អី​​​យ៉ា​ងម៉េ​​​ចៗនោះ»

សមាជិកបន្ទប់ស្ថានការណ៍បោះឆ្នោត លោក សំ គន្ធាមី បានច្រាន​ចោលការលើកឡើងរបស់លោក ហ៊ុន សែន ដោយថាអ្វីៗដែលបន្ទប់ស្ថាន​ការណ៍បានវាយត​ម្លៃនិង​ចេ​ញ​ផ្សាយលោកថា មានវិជ្ជាជី​វៈផ្អែ​កតាម​កា​រសិក្សាស្រាវជា្រវដែលបានពីអ្នកសង្កេតការណ៍។

លោកថា៖ «ខាងបន្ទប់ស្ថានការយើងចេញសេចក្តីថ្លែងការណ៍ថ្ងៃមុនហើយអត់មានចោទប្រកាន់អ្នកណា ឬក៏​បោះឆ្នោតមិនយុត្តិធម៌យើងអត់បាននិយាយទេ មានតែយើងថា កា​របោះឆ្នោតលើកហ្នឹ​ងប្រព្រឹត្តិទៅ​ដោ​យ​​រ​លូ​តដោយសន្តិវិធី​ អត់មានថា បោះឆ្នោតលើកហ្នឹងអត់មានយុត្តិធម៌អីទេ។ ប៉ុន្តែ​​សន្លឹក​ឆ្នោត ដែលបោះពុម្ភលើសប្រមាណជាជិត២០%ហ្នឹង យើងមើលទៅច្រើ​នបើប្រៀបធៀបទៅ​នឹង​បណ្តា​​​ប្រទេសផ្សេងៗ ដែលគេបោះលើសតែ២%យ៉ាងច្រើន៥%»

ចំណែកមេបក្សប្រឆាំងលោក កឹម សុខា វិញបានប្រាប់អ្នកគាំទ្រនៅខេត្តស្វាយ​រៀងកាលពីថ្ងៃទី​២៥ខែមិ​ថុនាថា លទ្ធផលបោះនៃការបោះឆ្នោតនេះ មិនទទួលបានយុត្តិធម៌មួយរយភាគរយទេ។ ប៉ុន្តែលោកថា លទ្ធ​ផល​បោះ​​ឆ្នោ​តដែលប្រកាសដោយ គ.ជ.ប នៅពេលនេះលោកថា ជាមូលដ្ឋានគ្រឹះ​ឈានទៅ​ជំរុញឲ្យប​ក្ស ប្រឆាំ​ង​​ឈ្នះ​ការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ។

យ៉ាងណាក៏ដោយក្នុងពិធីនោះដែរ លោក ហ៊ុន សែន បានរំឭកឲ្យមន្ត្រីរបស់ខ្លួនពង្រឹងអភិបាលកិច្ចល្អ ដោយ​ថាត្រូវចាត់ទុកមន្ត្រីទាំងអស់ជាខ្ញុំបម្រើ របស់ប្រជាពលរដ្ឋ ខណៈលទ្ធលផ្លូវការដែលប្រកាសដោយ គ.ជ.ប កាលពីថ្ងៃទី២៥ខែមិថុនាថា ការបោះ​ឆ្នោត​ឃុំ សង្កាត់ អាណត្តិទី៤នេះ គណបក្សប្រជាជនបានបាត់តំ​ណែ​​ងមេឃុំសង្កាត់​ អស់ជិត៥០០ និងអាស​នៈក្រុមប្រឹក្សាឃុំ សង្កាត់ជាង៤ ០០០ទៀត ដែល​ចំនួនដែ​​​ល​បាត់បង់នេះ បានទៅលើបក្សប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ